• 2018-06-07 07:10:58
  • វិភាគ

មេ​​​​ព័ត៌មាន​កីឡា​​១១​ស្ថាប័ន​​​នេះ​​ប្រាប់​ក្រុម​​​​​​ពេញ​ចិត្ត​នៅ World Cup​

  • 2018-06-07 07:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់ទាត់​ធំ​បំផុត​​ក្នុង​លោក​៤​ឆ្នាំ​ម្តង​​ឆ្នាំ​២០១៨​នៅ​ប្រទេស​រុស្ស៊ី​ខិត​ជិត​ចូល​មក​ដល់​ហើយ​​ដែល​ធ្វើ​ឲ្យ​អ្នក​​​សារព័ត៌មាន​កីឡា​គ្រប់​ស្ថាប័ន​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​ជូន​អ្នក​គាំទ្រ​ឲ្យ​កាន់​តែ​ទូលំទូលាយ។ ថ្វី​បើ​ពួក​គាត់​ជា​អ្នក​ធ្វើ​សេចក្ដី​ការណ៍​ និង​ផ្សព្វផ្សាយ​​កីឡា​ដល់​មហាជន​ឲ្យ​បាន​ជ្រាប់​ ​ប៉ុន្តែ​ពួក​គាត់​ក៏​ស្រលាញ់​ពេញ​ចិត្ត​​ក្រុម​ជម្រើស​ជាតិ​​ណា​មួយ​ដែល​អាច​​​នឹង​ឈ្នះ​ពាន​ World Cup 2018 នេះ​ដែរ។

ថ្ងៃ​នេះ​ Sabay បាន​សាក់​សួរ​តំណាង​ស្ថាប័ន​ព័ត៌មាន​កីឡា​​​ល្បី​ៗ​​នៅ​កម្ពុជា​​​អំពី​ក្រុម​ណា​មួយ​ដែល​​​ជា​ក្រុម​សំណព្វ​ចិត្ត​របស់​ពួក​គាត់។ ក្នុង​ចំណោម​ក្រុម​ជម្រើស​ជាតិ​ទាំង​៣២​ដែល​បាន​កៅអី​ World Cup ឆ្នាំ​២០១៨​នេះ​មាន​ក្រុម​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​អ្នក​ព័ត៌មាន​កីឡា​​នៅ​កម្ពុជា​ជ្រើស​រើស​ដូច​ ​បារាំង អាល្លឺម៉ង់ ប្រេស៊ីល​ ព័រទុយហ្គាល់​ និង​អង់គ្លេស​​ជា​ដើម។

ខាង​ក្រោម​ជា​​លទ្ធផល​​ដែល​ពួក​គាត់​បាន​ជម្រើស​រើស​​យក​ជា​ក្រុម​សំណព្វ​ចិត្ត​ និង​អាច​ឈ្នះ​ World Cup 2018។

១-លោក អ៊ឹង ចំរើន៖ និពន្ធ​នាយក​វិប​សាយ​ Thmey Thmey ដែល​ជា​អ្នក​ជំនាញ​កីឡា​បាល់​ទាត់​ម្នាក់​-ពេញ​ចិត្ត​ក្រុម​ជម្រើស​ជាតិ​ «បារាំង»។

២-លោក គង់ ហ៊ួន៖ ប្រធាន​ផ្នែក​កីឡា​របស់​ទូរទស្សន៍​បាយ័ន​​ដែល​ជា​ពិធីករ​កីឡា​ដ៏​ប្រិយ​ម្នាក់​​ពេញ​ក្រុម​ជម្រើស​ជាតិ​«​ប្រេស៊ីល»។

៣-លោក ស៊ីថូ ណាថាន់៖ ប្រធាន​ផ្នែក​កីឡា​នៅ​ CBS ដែល​ជា​ពិធីករ​កីឡា​ដ៏​ល្បី​ម្នាក់​ពេញ​ចិត្ត​ក្រុម​ជម្រើស​ជាតិ​ «ព័រទុយហ្គាល់»។

៤- លោក ហ័រ ង៉ែត ពិធីករ​នៅ​ទូរទស្សន៍​ TV5 និង​ជា​​អ្នក​អត្ថាធិប្បាយ​កីឡា​ដ៏​ល្បី​ល្បាញ​​យល់​ថា​ ក្រុម​​ជម្រើស​ជាតិ​​«អាល្លឺម៉ង់»​ដែល​ស្ថិត​ក្នុង​បេក្ខភាព​ទី​១​របស់​លោក​ដែល​ឈ្នះ​ជើង​ឯក។

៥-លោក ជាន ចាន់រ៉ា៖ ប្រធាន​ផ្នែក​កីឡា​របស់​វិបសាយ​​ Sabay ក៏​ពេញ​ចិត្ត​ក្រុម​ជម្រើស​ជាតិ​«ព័រទុយហ្គាល់​»​ដូច​លោក​ ស៊ីថូ ណាថាន់​ដែរ។

៦-លោក ម៉ឺន រស្មី៖ និពន្ធ​នាយក​វិបសាយ​ We Are Football ស្រលាញ់​ពេញ​ចិត្ត​ក្រុម​ជម្រើស​ជាតិ​«​អាល្លឺម៉ង់»។

៧- លោក សុខ សុវត្ថិ៖ អតីត​អ្នក​បក​ប្រែ​កីឡា​នៅ Sabay និង​បច្ចុប្បន្ន​ជា​​ការិនី​និពន្ធ​វិបសាយ​ Kley Kley ពេញ​ចិត្ត​​ក្រុម​ជម្រើស​ជាតិ​«ព័រទុយហ្គាល់»។

៨- លោក សំណព្វ៖ ប្រធាន​ផ្នែក​កីឡា​នៅ​ទូរទស្សន៍​ PNN និង​និពន្ធ​នាយក​កីឡា​ដេលី​ពេញ​ចិត្ត​ខ្លាំង​ជាង​គេ​សម្រាប់​ World Cup ឆ្នាំ​នេះ​គឺ​ជម្រើស​ជាតិ«​បារាំង»។​

៩-លោក សុគន្ធ ដារ៉ា៖ ប្រធាន​ផ្នែក​កីឡា​នៅ​វិបសាយ​ Khmerlaod ពេញ​ចិត្ត​ក្រុម​ជម្រើស​ជាតិ​«​អង់គ្លេស»។

១០-លោក ឆន ទិត្យ៖ និពន្ធ​នាយក​វិបសាយ​ Sport Refresh និង​ជា​​អ្នក​សរសេរ​ព័ត៌មាន​កីឡា​ដ៏​ល្បី​​ពេញ​ចិត្ត​ក្រុម​ជម្រើស​ជាតិ​«​អង់គ្លេស»។

១១- លោក អ៊ិន សុផេង៖ ការី​និពន្ធ​ព័ត៌មាន​កីឡា​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពេញ​ចិត្ត​ក្រុម​ជម្រើស​ជាតិ​«ប្រេស៊ីល»​ដែល​ស្ថិត​ក្នុង​ចិត្ត​លោក​លំដាប់​ទី​។

ចុះ​សម្រាប់​អ្នក​គាំទ្រ​វិញ ពេញ​ចិត្ត​ក្រុម​ជម្រើស​ជាតិ​ណា?

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី