• 2018-06-04 04:48:14
  • បាល់ទះ

ព្រៃវែង យកឈ្នះក្រសួង​មហាផ្ទៃ ៣-១ យក​​មេដាយ​មាស​ថ្នាក់​ជាតិ

  • 2018-06-04 04:48:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទះ​ វិសាខា បាន​យក​ឈ្នះ​លើ​ក្រុម​ក្រសួង​មហា​ផ្ទៃ​ក្នុង​លទ្ធផល ៣-១ មុន​នេះ​បន្តិច នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ការប្រកួត​បាល់ទះ​ផ្នែក​បុរស ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិលើកទី២។

ការ​ប្រកួតរវាង​ក្រុម​ទាំង​ពីរ​នេះ ពិត​ជា​ល្អ​មើលខ្លាំង​មែនទែន ព្រោះ​ថា​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ ​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​ប្រចាំ​ប្រទេស​កម្ពុជា។ ដោយ​ឡែក​ ​ក្រុម​វិសាខា ដែលទើប​យកពានមួយ​ពី​ប្រទេស​ថៃ​មក​នោះ ​ធ្វើ​បាន​ល្អ​ជាង ដោយ​សិត​ទី១ឈ្នះ ២៥-១៨ ​សិត​២ ចាញ់ ២០-២៥ ​សិត​ទី៣ ឈ្នះ ២៥-២៣ ​និង​សិត​៤ ឈ្នះ ២៥-១៨។

ការប្រកួតកីឡាជាតិលើកទី២ នឹង​បិទ​បញ្ចប់​នា​ល្ងាច​នេះ​ហើយ ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​អស់​ជា​ច្រើន​ថ្ងៃ​ ក្នុង​ប្រភេទ​កីឡា​២៧​ប្រភេទ​កីឡា៕

រាយការណ៍៖ ស្រី សុវណ្ណារ៉ា

រូបថត៖ យិន សូវៀត

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់