- 2018-05-21 09:27:40
- ប្រដាល់
អ្នកប្រដាល់ញញឹមស្រស់ សយ សី មិនធម្មតាទេ រៀនផង ធ្វើការផង ឆ្លៀតឡើងប្រដាល់ទៀត
- 2018-05-21 09:27:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រដាល់ញញឹមស្រស់ សយ សី មិនធម្មតាទេ រៀនផង ធ្វើការផង ឆ្លៀតឡើងប្រដាល់ទៀត
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ សយ សី ក្រៅតែពីអាជីពជាអ្នកប្រដាល់ ក៏ជានិស្សិតអគ្គិសនី និងឆ្លៀតធ្វើការថែមទៀតផងសព្វថ្ងៃនេះ បើនិយាយពីប្រាក់ចំណូលវិញបានល្មមសមរម្យ សម្រាប់ការរស់នៅប្រចាំថ្ងៃមិនខ្វះខាត់។
សយ សី បានឲ្យដឹងថា សព្វថ្ងៃនេះជានិសិ្សតឆ្នាំទី២លើជំនាញសំណងស៊ីវិល នៅឯសាលាមួយកន្លែងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រៅពីការសិក្សា ក៏ជាជំនួយការផ្នែកសំណងស៊ីវិល នៅឯការដ្ឋានទីក្រុងជ្រោយចង្វាផងដែរ។
អ្នកប្រដាល់ដើមកំណើតពីខេត្តកំពង់ចាមខាងលើបន្ថែមថា សរុបប្រាក់ចំណូលក្នុងមួយខែៗ បានច្រើនគួរសមដែរ អាចថា ៣០០ ទៅ ៤០០ ដុល្លារ។ ប្រាក់ចំណូលទាំងនេះអាចប្រើប្រាស់បានគ្រប់គ្រាន់ប្រចាំខែ ដូចជាអាហារហូបចុក ចាក់សាំងម៉ូតូ និងរៀនវគ្គខ្លីៗបន្ថែមទៀតលើជំនាញដែលកំពុងរៀននៅសកលវិទ្យាល័យ។
សយ សី ជាកូនសិស្សលោក ឡុង វិបុល មកពីក្លឹបប្រដាល់វិបុលដារិទ្ធខណ្ឌពោធ៍សែនជ័យ ប្រកួតចុងក្រោយរបស់គេឈ្នះពិន្ទុ ធា រិទ្ធី នៅសង្វៀនប្រដាល់ TV5 កាលពីថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ៕