• 2018-05-18 04:35:01
  • ប្រដាល់

តោះ!​ មើល​កម្មវិធី​ប្រកួត​ប្រដាល់​សកល​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២​

  • 2018-05-18 04:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២​នេះ​ ប្រដាល់​សកល​នឹង​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី៣០​ ខែ​ឧសភា​ ដល់​ ទី៤​ ខែ​មិថុនា​ ឆ្នាំ​២០១៨។​ ក្នុង​នោះ​មាន​កីឡាករ​ ៩២នាក់​ មក​ពី​១២​ រាជធានី-ខេត្ត​ និង​ក្រសួង​ ហើយ​ពួកគេ​នឹង​ត្រូវ​ប្រកួត​លើ​ ៨ប្រភេទ​ទម្ងន់​ ៤៩​ ៥២​ ៥៦​ ៦០​ ៦៤​ ៦៩​ ៧៥​ និង​ ៨១​គីឡូក្រាម។​ ចំណែក​គណៈកម្មាការ​បច្ចេកទេស​សរុប​មាន​ ៣៣នាក់​ផង​ដែរ។​

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២​នេះ​ នឹង​ប្រឹព្រឹត្តិណ៍​ទៅ​ចាប់​ពី​ថ្ងៃទី២៤​ ឧសភា​ ដល់​ ៤​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ ដែល​មាន​ ២៧​ប្រភេទ​កីឡា ​ត្រូវ​ប្រកួត​ប្រជែង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់