• 2018-05-16 07:15:14
  • ប្រដាល់

ជួប​គ្នា​លើក​នេះ​ ឡុង​ សុភី​ សរសើ​ ម៉ឺន​ សុភា​ រីកចម្រើន​ជាង​មុន​ឆ្ងាយ​

  • 2018-05-16 07:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​យូរលុង​ក្នុង​វិស័យ​ប្រដាល់​ ឡុង​ សុភី​ សរសើ​ សិស្ស​ប្អូន​ ម៉ឺន​ សុភា​ ថា​មាន​ការ​រីកចម្រើន​ច្រើន​បើ​ធៀប​ពី​ការ​ជួប​គ្នា​លើក​ទី១​ កម្មវិធី​កីឡា​ជាតិ​កន្លង​ទៅ។​

ឡុង សុភី(ក្រហម) ម៉ឺន សុភា(ខៀវ)

ឡុង​ សុភី​ ប្រាប់​ឲ្យ​ដឹង​ថា​ ជំនួប​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​សិស្ស​ប្អូន​ខាង​លើ​មិន​មាន​ការ​ព្រួយបារម្ភ​ ឬ​ភ័យ​ខ្លាច​ចាញ់​ ឬ​ឈ្នះ​ អ្វី​នោះ​ទេ​ អ្នក​ណា​ឈ្នះ​ អ្នក​ណា​យក​ខ្សែក្រវាត់​ក៏​បាន​ដែរ​ព្រោះ​សុទ្ធតែ​កីឡាករ​កម្ពុជា។​ ណា​មួយ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​សម្រាប់​ខ្លួន​ វា​ច្រើន​ដង​ណាស់​ទៅ​ហើយ​ ដូច្នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​មាន​អារម្មណ៍​ធម្មតា​ បើ​ចាញ់​ ម៉ឺន​ សុភា​ ពេល​នោះ​ក៏​មិន​អី​ដែរ។​

ឡុង សុភី(ក្រហម) ម៉ឺន សុភា(ខៀវ)

ម្ចាស់​ខ្សែក្រវាត់​ច្រើន​គ្រឿង​រូប​នេះ​បន្ថែម​ថា​ តាម​រយៈ​ការ​ប៉ះ​គ្នា​លើក​ទី២​នេះ​ សុភា​ មាន​ការ​រីកចម្រើន​ច្រើន​ចំពោះ​ស្នៀត​ប្រយុទ្ធ​នានា​ ពី​មុន​សិស្ស​ម្នាក់​នេះ​គឺ​ចេះ​ត្រឹម​មួយ​ជ្រក​ប៉ុណ្ណោះ​ ប៉ុន្តែ​ឥលូវ​ចេះ​ច្រើន​ជ្រក​ និង​ល្អ​ជាង​មុន​ឆ្ងាយ។​ ទទឹម​និង​នេះ​ ម៉ឺន​ សុភា​ ក៏​ត្រូវ​ព្យាយាម​ពង្រឹង​ស្នៀត​ជង្គង់​ថែម​ទៀត​ ព្រោះ​កីឡាករ​ថៃ​ គេ​មិន​ខ្លាច​ទេ​អ្នក​ណា​ដែល​ខ្សោយ​ជង្គង់​ ឬ​មិន​ចេះ​ជង្គង់។​

ឡុង សុភី ពេលឈ្នះ​ខ្សែក្រវាត់លីអូ

ខ្សែក្រវាត់​ស្រាបៀ​លីអូ​ បាន​រក​ឃើញ​ម្ចាស់​ហើយ​ គឺ​ ឡុង​ សុភី​ បន្ទាប់​ពី​រូប​គេ​ឈ្នះ​សិស្ស​ប្អូន​ ម៉ឺន​ សុភា​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៣​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ហើយ​កីឡាករ​លេខ៣​ នោះ​បាន​ទៅ​លើ​កីឡាករ​ថៃ​ វ៉ាត់ឆារ៉ាឡេក។​ លេខ១​ បាន​ទឹក​ប្រាក់​ ២៤,០០០,០០០ ​រៀល​ លេខ២​ ទឹក​ប្រាក់​ ១២,០០០,០០០​ រៀល​ និង​លេខ៣​ ទឹក​ប្រាក់​ ២,៤០០,០០០​ រៀល​ និង​លេខ៤​ ទឹកប្រាក់​ ១,៦០០,០០០​ រៀល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់