• 2018-05-16 03:14:16
  • ព័ត៌មាន

ច្បាស់​ E-Sports មាន​៦​វិញ្ញាសា​ត្រូវ​​បង្ហាញ​ខ្លួន​កីឡា​ទ្វីប​អាស៊ី​ខាង​មុខ​នេះ​

  • 2018-05-16 03:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

E-Sports ដែល​ជា​​កីឡា​បច្ចេកវិទ្យា​សម័យ​ទំនើប​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​​ក្នុង​ព្រឹត្តិការណ៍​ធំ​លំដាប់​ទ្វីប​អាស៊ី​គឺ​ Asian Games លើក​ទី​១៨​ ឆ្នាំ​២០១៨ ​នៅ​ទី​ក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី​ពី​ថ្ងៃ​ទី​១៨​ ខែ​សីហា​ ដល់​ថ្ងៃ​ទី​​២​ ខែ​កញ្ញា​។

វិញ្ញាសា​ទាំង​៦

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ទ្វីប​អាស៊ី​ (AESF)​បាន​ប្រកាស​កាល​ពី​​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ថា សហព័ន្ធ​ និង​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ទ្វីប​អាស៊ី​ Asian Games បាន​សម្រេច​ដាក់​កីឡា​អេឡិចត្រូនិក​ដោយ​មាន​៦​វិញ្ញាសា។ វិញ្ញាសា​ទាំង​៦​​​​គឺ​ទី​១​​​ League Of Legends (LOL) ទី​២ PES 2018 (Pro Evolution Soccer) ទី​៣​ Star Craft ទី​៤ Hearth Stone (Heroes of Warcraft) ទី​៥ Clash Royale និង​ទី​៦ AOV (Arena of Valor)។

ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នេះ​​គឺ​គ្រាន់​តែ​ការ​ប្រកួត​សម្តែង​​ផ្លូវ​ការ​តែ​ប៉ុណ្ណោះ​ដោយ​មិន​ប្រកួត​ប្រជែង​ស្វែង​រក​មេដាយ​ឡើយ​ ប៉ុន្តែ​ការ​បើក​ផ្លូវ​ឆ្ពោះ​ទៅ​ទៅ​កីឡា​ទ្វីប​អាស៊ី​ឆ្នាំ​២០២២​ដែល​ប្រទេស​ចិន​ប្រកាស​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​មេដាយ​ដូច​កីឡា​ផ្សេង​ៗ​ទៀត​ដែរ​នៅ​ពេល​ប្រទេស​នេះ​ធ្វើ​ម្ចាស់​ផ្ទះ។

ការ​ប្រកួត​សហការ​រៀប​ចំ​ដោយ​​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី(OCA) សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អាស៊ី​ (AESF)​ និង​ស្ថាប័ន​កីឡា​អេឡិចត្រូនិក​ឥណ្ឌូណេស៊ី។ ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​នៃ​កីឡា E-Sports តំណាង​ឲ្យ​ប្រទេស​នៅ​តំបន់​អាស៊ី​គឺ​នឹង​ចាប់​​ផ្តើម​ពី​ថ្ងៃ​ទី​​៣១​ ខែ​ឧសភា​ ឆ្នាំ​២០១៨៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់