• 2018-05-16 02:34:30
  • ព័ត៌មាន

ដឹង​មូលហេតុ​តេក្វាន់ដូ​ ITF​ ប្រមូល​មេដាយ​បាន​ច្រើន​គ្រឿង​នៅ​ម៉ុងហ្គោលី​

  • 2018-05-16 02:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ ថា​ កត្តា​ដែល​ធ្វើ​ឲ្យ​កីឡាករ​ឈ្នះ​មេដាយ​បាន​ច្រើន​គ្រឿង​រហូត​ដល់​ទៅ​ ២១​ គឺទី១​​ សំបូរ​ថ្នាល​ ទី២​ គ្រូ​បង្វឹក​ល្អៗ​ ទី៣​ មាន​កម្មវិធី​ប្រកួត​ច្រើន​ និង​ការ​ខំប្រឹង​ប្រែង​របស់​ពួកគេ​ផង​ដែរ។​

ឯកឧត្តម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​
កីឡាករ​មក​ដល់​កម្ពុជា​ម្សិលមិញ​

ឯកឧត្តម​ កែវ​ រ៉េមី​ បន្ថែម​ថា​តាម​រយៈ​ជោគជ័យ​ដ៏​ធំធេង​ឈ្នះ​មេដាយ​រហូត​ដល់​ ២១គ្រឿង​ បែប​នេះ​ មាន​កត្តា​រួម​ផ្សំ​ជា​ច្រើន​ ហើយ​វា​ពិតជាដូច​ការ​រំពឹង​ទុក​មុន​ចេញ​ទៅ​ប្រទេសម៉ុងហ្គោលីនេះម្ល៉េះ។​

កីឡាករ​មក​ដល់​កម្ពុជា​ម្សិលមិញ​

ដោយ​សារ​សហព័ន្ធ​បណ្ដុះបណ្ដាល​យុវជន​ថ្នាល​បាន​ច្រើន​ ជា​ហេតុ​សំបូរ​ធនធាន​មាន​សមត្ថភាព​ជា​បន្តបន្ទាប់​ ដើម្បី​ចេញ​ទៅ​ប្រកួត។​ មាន​គ្រូ​ជនជាតិ​កូរ៉េ​ខាង​ជើង​បច្ចុប្បន្ន​នេះ​ ពោរពេញ​ដោយ​សមត្ថភាព​ មិន​ថា​បច្ចេកទេស​ ឬ​ចំណេះដឹង​ សីលធម៌​នោះ​ទេ​ គឺ​ល្អ​ រួម​ផ្សំ​និង​គ្រូ​របស់​កម្ពុជា​ប៉ុន្មាន​រូប​បន្ថែម​ទៀត​ ទើប​ធ្វើ​ឲ្យ​កូន​សិស្ស​មាន​គុណភាព​។​ ការ​បង្កើត​ឲ្យ​មាន​កម្មវិធី​ប្រកួត​ច្រើន​ កីឡាករ​ កីឡា​ការិនី​ក៏​មាន​បទ​ពិសោធ​កាន់​តែ​ច្រើន​ដែរ​ សមត្ថភាព​រីកចម្រើន​ កីឡា​ប្រយុទ្ធ​នេះ​បើ​វ៉ៃ​បាន​ច្រើន​ រឹតតែ​ល្អ។​ ម្យ៉ាង​វិញ​ទៀត​នោះ​ ការ​តាំង​ចិត្ត​ប្ដេជ្ញា​ប្រកួត​យ៉ាង​ខ្លាំង​ក្លា​ចង់​បាន​មេដាយ​ ចង់​ឈ្នះ​ដើម្បី​ប្រទេស​ជាតិ​ផង​ដែរ។​

កីឡាករថតរូបជុំគ្នាម្សិលមិញ

រំលឹក​ដែរ​ថា​ កីឡាករ​ កីឡា​ការិនី​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​វិល​ត្រលប់​មក​កម្ពុជា​វិញ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ៍​ ទី១៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ បន្ទាប់​ពី​ចូលរួម​ប្រកួត​ជ្រើសរើស​ជើង​ឯក​តេក្វាន់ដូ ITF អាស៊ី​លើក​ទី៩​ នៅ​ឯ​ប្រទេស​ម៉ុងហ្គោលី។​ ក្នុង​នោះ​កម្ពុជា​ឈ្នះ​បាន​មេដាយ​២១គ្រឿង​ មាស​៨​ ប្រាក់​៥​ និង​សំរឹទ្ធ​៨​ លើ​វិញ្ញាសា​ប្រយុទ្ធ​ សម្ដែង​ និង​បច្ចេកទេស​ពិសេស៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់