• 2018-05-11 04:44:04
  • ប្រដាល់

ឡៅ​ ចន្រ្ទា​ បាន​ល្បី​ និង​ជោគជ័យ​ដល់​ពេល​នេះ​ មិន​ភ្លេច​គុណ​បំណាច​មនុស្ស​ ៣នាក់​

  • 2018-05-11 04:44:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​របស់​ជូរ​មុខ​របស់​កម្ពុជា​ និង​ជា​កីឡាករ​មិន​សូវ​ឲ្យ​រំលង​រាល់​ពាន​រង្វាន់​ ឬ​ខ្សែក្រវាត់​ ឡៅ​ ចន្រ្ទា​ ថា​ បាន​ល្បី​មាន​កេរ្តិ៍ឈ្មោះ​ដល់​សព្វ​ថ្ងៃ​នេះ​ មិន​ភ្លេច​គុណ​ អ្នក​ម្ដាយ​ លោក​គ្រូ​បង្វឹក​ រួម​និង​បង​ប្រុស​ ឡៅ​ ស៊ីណាត។​

ឡៅ ចន្រ្ទា ពេល​ឈ្នះ​ ISI
ឡៅ​ ចន្រ្ទា(ខៀវ)ឈ្នះ​​វគ្គ​​ផ្ដាច់ព្រ័ត្រ

ឡៅ​ ចន្រ្ទា​ ប្រាប់​ឲ្យ​ដឹង​ថា​ មិន​ភ្លេច​ទេ​ គុណ​បំណាច​របស់​អ្នក​ទាំង​៣នាក់​នេះ​ ទី១​អ្នក​ម្ដាយ​ បើ​មិន​មាន​ការ​អនុញ្ញាតឲ្យ​ហ្វឹកហាត់​ប្រដាល់​ ក៏​មិន​បាន​ចាប់​អាជីព​នេះ​ដែរ។​ ទី២​ លោក​គ្រូ​ ហង់​ សឿន​ ដែល​ជា​គ្រូ​ធំ​នៅ​ក្លឹប​ប្រដាល់​ឆត្រ​យោង​ ៩១១​ ដែល​តែង​តែ​ស្រឡាញ់​ ដាស់​តឿន​ ខំប្រឹង​បង្ហាត់បង្រៀន​ និង​តម្រែតម្រង​រាល់​កំហុសឆ្គង។​ និង​ទី៣​នោះ​ គឺ​បង​ប្រុស​ ឡៅ​ ស៊ីណាត​ ដែល​តែងតែ​នៅ​ជា​មួយ​ខ្លួន​មិន​ថា​ពេល​ឡើង​ប្រកួត​គឺ​មក​ឲ្យ​ទឹក​ជា​និច្ច ពិសេស​ការ​ប្រកួត​ធំៗ​តែ​ម្ដង។​ ក្រៅ​ពី​នេះ​ មាន​ដូច​ជា​ការ​បង្ហាត់​បង្ហាញ​ រក​ចំណុច​ល្អ​ៗ​ដើម្បី​ផ្ដួល​ដៃគូ​ ពង្រឹង​ស្មារតី​ និង​កែប្រែ​ពី​ចំណុច​ខុស​ឆ្គង​កន្លង​មក​ផង​ដែរ។​

ម្ដាយ​ ឡៅ ចន្រ្ទា​
ឡៅ ស៊ីណាត កំពុង​ឲ្យ​ទឹក​ប្អូន​ប្រុស

ម្ចាស់​ពាន​រង្វាន់​ថ្មីថ្មោង​ ISI​ ខាង​លើ​បន្ថែម​ថា​ ពិត​ជា​អរគុណ​ខ្លាំង​ណាស់​ ចំពោះ​អ្នក​ទាំង​មាន​គុណ​ទាំង​៣នាក់​នេះ​ និង​ជូន​ពរ​ពួកលោក​ឲ្យ​មាន​សេចត្តី​សុខ​ជា​រៀង​រហូត។​ ក៏​គុណ​រាល់​ទង្វើល​ល្អ​ដែល​បាន​ធ្វើ​និង​ផ្ចុងផ្ដើម​ខ្លួន​ឲ្យ​បាន​ដូច​ថ្ងៃ​នេះ។​

ហង់ សឿន​(អាវលឿងឆ្នូតស) មក​លើកូន​សិស្ស​ប្រកួត​ផ្ដាច់ព្រ័ត្រ

ឡៅ​ ចន្រ្ទា​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ឆត្រយោង​៩១១​ កូន​សិស្ស​លោក​ ហង់​ សឿន​ ប្រកួត​ចុង​ក្រោយ​ឈ្នះ​ពិន្ទុ​ ពុទ្ធ​ ឆាយរិទ្ធី​ នៅ​សង្វៀន​ CNC។​ អ្នក​ប្រដាល់​រូប​នេះ​ រាប់​ជា​កីឡាករ​ដែល​ជោគជ័យ​ខ្លាំង​ក្នុង​អាជីព​ ដែល​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​៣គ្រឿង​ និង​ពាន​រង្វាន់​លេខ១​ ISI​ កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ រួម​និង​មេដាយ​មាស​ថ្នាក់​ជាតិ​ជា​ច្រើន​ទៀត​ផង​ដែរ៕​

វីដេអូនៅខាងក្រោម៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់