• 2018-05-04 06:36:49
  • បាល់ទះ

ក្រុម​បាល់ទះ​វិសាខា​ នឹង​ចូលរួម​ប្រកួត​ពាន​រង្វាន់​មួយ​នៅ​ប្រទេស​ថៃ​នា​ចុង​សប្ដាហ៍​នេះ

  • 2018-05-04 06:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​វិសាខា​របស់​កម្ពុជា​ នឹង​ទៅ​ចូលរួម​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​មួយ​នៅ​ឯ​ប្រទេស​ថៃ​ នា​ចុង​សប្ដាហ៍​នេះ​។

លោកគ្រូ សាន សុក្រិត

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ សាន​ សុក្រិត​ គ្រូ​បាល់ទះ​របស់​វិសាខា​ ប្រាប់​ថា​ នៅ​យប់​ថ្ងៃសៅរ៍​ ទី៥​ ខែ​ឧសភា​នេះ​ ក្រុម​របស់​លោក​នឹង​ចេញ​ពី​កម្ពុជា​ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ពាន​រង្វាន់​ Volleyball Tournament "Sealect Tuna" the Winner of Thailand ​របស់​ប្រទេស​ថៃ​ ដែល​គេ​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី៩​ ខែ​ឧសភា​ ២០១៨​ តទៅ។​

គ្រូ​បង្វឹក​ខាង​លើ​បន្ថែម​ថា​ កម្ពុជា​នឹង​ត្រូវ​នៅ​ក្នុង​ពួល​មួយ​ បន្ទាប់​មក​ធ្វើ​ការ​ប្រកួត​ជម្រុះ​ទៅ​តាម​និង​ ប្រសិន​បើ​ឈ្នះឆ្លង​ពូល​ នឹង​ត្រូវ​ប្រកួត​ជា​បន្ត​ទៀត​ ហើយ​បើ​ចាញ់ត្រូវ​វិល​ត្រលប់​មក​កម្ពុជា​វិញ​ ដើម្បី​ត្រៀម​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី២​ នា​ចុង​ខែ​នេះ​ទៀត។​

ក្រុមបាល់ទះវិសាខា កាលនៅថៃ
កម្មវិធីប្រកួតនៅថៃ

រំលឹក​ដែរ​ថា​ វិសាខា​ ជា​ក្រុម​បាល់ទះ​ខ្លាំង​មួយ​នៅ​កម្ពុជា​ ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ និង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ធំៗ​នានា​កន្លង​ទៅ​នៅ​ក្នុង​ប្រទេស។​ ក្រុម​បាល់ទះ​មួយ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ឯកឧត្តម​ ស​ សុខា​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់