• 2018-02-12 11:20:52
  • ព័ត៌មាន

ប្រិយ​មិត្ត​ដែល​ឃើញ Aguero ស៊ុត​ចូល​ម្ដង​យ៉ាង​តិច ៤ គ្រាប់​ប៉ុន្មាន​ដង​ក្នុង PL?

  • 2018-02-12 11:20:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប្រកួត​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ខ្សែ​ប្រយុទ្ធ Sergion Aguero ស៊ុត​ចូល​ទី​ដល់​ទៅ ៤​គ្រាប់​ទៅ​លើ​ក្លឹប Leicester City។ នេះ​គឺ​ជា​លើក​ទី ៣​ហើយ ដែល​កីឡាករ​អាហ្សង់ទីន​ ស៊ុត​ចូល​ទី​យ៉ាង​តិច ៤​គ្រាប់​ក្នុង​មួយ​ប្រកួត​របស់​លីគ​កំពូល​អង់គ្លេស។ អត្ថបទ​នឹង​បង្ហាញ​ពី​កាល​ពី​បរិច្ឆេទ និង​នាទី​ដែល Aguero ស៊ុត​ចូល​ក្នុង​ប្រកួត​ទាំង​នោះ។

១.Manchester City vs Tottenham Hotspur (ថៃ្ង​ទី ១៨ តុលា ឆ្នាំ ២០១៤)៖ Aguero បំប៉ោង​សំណាញ់​ទី​បាន ៤​គ្រាប់ (នាទី ១៣, ២០, ៦៨, និង ៧៥) ជួយ​ក្លឹប​ឲ្យ​ឈ្នះ Spurs ៤​ទល់​នឹង ១។

២. Manchester City vs Newcastle United (ថៃ្ង​ទី ៣ តុលា ឆ្នាំ ២០១៥)៖ Aguero ស៊ុត​ចូល ៥​គ្រាប់ (នាទី ៤២, ៤៩, ៥០, ៦០, និង ៦២) ក្នុង​ប្រកួត​ដែល Manchester City ឈ្នះ ៦ ទល់​នឹង ១។

៣.Manchester City vs Leicester City (ថៃ្ង​ទី ១០ កុម្ភៈ ឆ្នាំ ២០១៧)៖ កីឡាករ​អាហ្សង់ទីន បាន​ធ្វើ​បាន​សម្រេច​នូវ​គ្រាប់​បាល់​ចំនួន​ ៤​គ្រាប់ (នាទី ៤៨, ៥៣, ៧៧, និង ៩០) ក្នុង​ប្រកួត​ដែល​ក្លឹប​យក្ស​ផ្ទៃ​មេឃ ឈ្នះ ៥​ទល់​នឹង ១។

គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​ថា ការណ៍​ដែល Aguero ស៊ុត​ចូល​ម្ដង​យ៉ាង​តិច ៤​គ្រាប់ ទាំង​បី​លើក​នេះ សុទ្ធ​តែ​កើត​ឡើង​នៅ​ពេល​លេង​ប្រកួត​ក្នុង​ដី នៅ​កីឡដ្ឋាន Ethihad។

រហូត​មក​ទល់​ពេល​នេះ កីឡាករ​អាហ្សង់ទីន​ស៊ុត​ចូល​ទី​បាន ២១​គ្រាប់​ហើយ​ក្នុង​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ។

Manchester City vs Tottenham Hotspur (ថៃ្ង​ទី ១៨ តុលា ឆ្នាំ ២០១៤)៖

Manchester City vs Newcastle United (ថៃ្ង​ទី ៣ តុលា ឆ្នាំ ២០១៥)៖

Manchester City vs Leicester City (ថៃ្ង​ទី ១០ កុម្ភៈ ឆ្នាំ ២០១៧)៖៕

ប្រភព៖ worldfootball ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់