• 2014-10-11 16:12:23
  • ព័ត៌មាន

Sabay មូស​ខ្លា​ ត្រូវ​ការ​ពិន្ទុ​ដើម្បី​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត

  • 2014-10-11 16:12:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​នៅ​រដូវ​កាល​មុន​ Sabay Tiger Mosquitoes (Sabay មូស​ខ្លា) ដែល​កាល​ពី​រដូវ​កាល​មុន​ឈ្មោះ​ថា​ Sabay ក្ដាម​ប្រៃ​ ហាក់​ធ្លាក់​ចុះ​ទម្រង់​លេង​យ៉ាង​ខ្លាំង​នៅ​រដូវ​កាល​នេះ​ ក្រោយ​ប៉ុន្មាន​ប្រកួត​កន្លង​មក​ទើប​តែ​ស្គាល់​ជ័យ​ជម្នះ​បាន​តែ​មួយ​ប្រកួត​តែ​ប៉ុណ្ណោះ​ ក្នុង​ការ​ប្រកួត​លីក​បាល់​បោះ​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ។

 

Sabay មូស​ខ្លា​ ត្រូវ​តតាំង​នឹង​ CCPL Warriors នៅ​វេលា​ម៉ោង​ ៩:៣០​នាទី​ព្រឹក​នេះ​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ ហើយ​លទ្ធផល​ចាញ់​ឈ្នះ​នៅ​ប្រកួត​នេះ​នឹង​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ឱកាស​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត។

 

 

ដោយ​ឡែក​គូ​នៅ​ម៉ោង​២​រសៀល​ឯណោះ​វិញ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ NSK Dream និង​ក្រុម​ Emperors។ ក្រុម​ទាំង​ពីរ​នេះ​ហាក់​មាន​ឱកាស​ច្រើន​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត​ទៅ​បី​ជា​លទ្ធផល​យ៉ាង​ណា​ក្ដី។

 

ងាក​ទៅ​មើល​គូ​នៅ​ម៉ោង​៤​រសៀល​វិញ​ ក្រុម​ខ្លាំង​ Davies Paints និង​ត្រូវ​ប៉ះ​ក្រុម​មធ្យម​ Smart Dragons។ Davies Paints មិន​ខ្វល់​ពី​លទ្ធផល​ចាញ់​‑ឈ្នះ​នោះ​ទេ​ ពីព្រោះ​គេ​បាន​ឡើង​ទៅ​វគ្គ​បន្ត​ជា​ស្វ័យ​ប្រវត្តិ​ទៅ​ហើយ​ ស្រប​ពេល​ដែល​ Smart Dragons ក៏​មាន​ភាគរយ​ច្រើន​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត​ដូចគ្នា។

 

អត្ថបទ៖ អៀង សូទ្រី

មតិយោបល់