• 2022-01-21 11:09:06
  • បាល់ទាត់

អ្នកចាំទី​ដៃ​ទី​១ របស់​ Spurs បាន​បន្ត​កុងត្រា​ថ្មី​ ២ឆ្នាំ​បន្ថែម​ទៀត​

  • 2022-01-21 11:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​ Hugo Lloris បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Tottenham Hotspure រយៈ​ពេល​ ២ឆ្នាំ​បន្ថែម​ទៀត​រហូតដល់ឆ្នាំ២០២៤ នៅ​ក្នុង​ថ្ងៃ​នេះ។

Lloris បាន​ផ្លាស់​ពី​ក្លឹប​ Lyon មក​ធ្វើ​ជា​អ្នកចាំទី​របស់​ Spurs រយៈ​ពេល​ ១០ឆ្នាំ​ហើយ​ ចាប់​ពី​ឆ្នាំ​២០១២​មក​ ដោយ​ធ្លាប់​បាន​ចូល​រួម​ ៣៩៥ប្រកួត​។

តាម​ពិត​ទៅ​អ្នកចាំទី​វ័យ​៣៥ឆ្នាំ​រូប​នេះ​ នឹង​អស់​កុងត្រា​ជា​មួយ​ក្លឹប​នៅ​ចុង​រដូវកាល​ឆ្នាំ​២០២២ នេះ​តែ​ ដោយ​សារ​សាមីខ្លួន​ផ្ទាល់​ ក៏​ដូច​ជា​ Spurs ផ្ទាល់​ចង់​បាន​ឲ្យ​អ្នកចាំទី​នេះ​នៅ​បន្ត​ទៀត​ ទើប​ព្រមព្រៀង​គ្នា​ចុះ​កុងត្រា​ថ្មី​រយៈពេល​ ២ឆ្នាំ​បន្ថែម​។

ក្រោយ​ទទួល​បាន​កុងត្រា​ថ្មី​ Lloris បាន​សម្ដែង​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង​ ដោយ​ខិត​ខំ​ជួយ​ក្រុម​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Conte ៕

ប្រភព៖ tottenhamhotspur ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់