• 2014-09-15 15:59:39
  • ព័ត៌មាន

Sabay មូសខ្លា​ និង​ NSK Dream ​បន្ត​ចាញ់​ រីឯ​ Davies Paints ឈរ​កំពូល​តារាង

  • 2014-09-15 15:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

បន្ទាប់​ពី​វិល​ត្រឡប់​មក​កាន់​ទីលាន​ ក្រោយ​អវត្តមាន​អស់​ជាង​២​សប្ដាហ៍​កន្លង​ទៅ​ ក្រុម​ Sabay មូសខ្លា និង​ក្រុម​ NSK Dream នៅ​តែ​បន្ត​ការ​ចាញ់​នៅ​ប្រកួត​ទី​៥​របស់​ខ្លួន​ ស្រប​ពេល​ដែល​ Davies Paints ឆក់​យក​បាន​តំណែង​កំពូល​តារាង​សម្រាប់​ការ​ប្រកួត​លីក​បាល់​បោះ​នៅ​សប្ដាហ៍​នេះ​ ក្រោយ​ការ​ប្រកួត​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៤​ កន្លង​ទៅ​ ក្រុម​ Sabay មូស​ខ្លា​ បាន​បើក​ឆាក​ការ​ប្រកួត​មុន​គេ​ជាមួយ​ក្រុម​ CCPL Warriors វេលា​ម៉ោង​ ៩:៣០នាទី​ព្រឹក។ លទ្ធផល​មិន​គាប់​ចិត្ត​បាន​កើត​ឡើង​ជា​ថ្មី​សម្រាប់​ Sabay​ មូស​ខ្លា​ ក្រោយ​ត្រូវ​ CCPL Warriors យក​ឈ្នះ​ក្នុង​លទ្ធផល​ ៧៣‑៥៧។

 

ងាក​ទៅ​មើល​គូ​នៅ​ម៉ោង​ ២រសៀល​ ឯណោះ​វិញ​ ក្រុម​ NSK Dream ក៏​មាន​វាសនា​មិន​ខុស​នឹង​ ក្រុម​ Sabay មូស​ខ្លា​​នោះ​ដែរ​ដោយ​ត្រូវ​បន្ត​​បរាជ័យ​នៅ​ប្រកួត​ទី​៥​ ក្រោម​ថ្វី​ដៃ​ក្រុម​ Emperors ក្នុង​លទ្ធផល​ ៤២ ទល់​នឹង​ ៥០។

 

ដោយ​ឡែក​គូ​ចុង​ក្រោយ​គេ​ ក្រុម​ Davies Paints នៅ​តែ​​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ក្រោយ​បន្ត​បំបាក់​ក្រុម​ Smart Dragons ក្នុង​លទ្ធផល ៨៨‑៦២ ដើម្បី​កាន់​កាប់​កំពូល​តារាង។

 

ការ​ប្រកួត​លីក​បាល់​បោះ​នេះ​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​គ្រប់​ក្រុម​ទាំង​អស់​ ហើយ​៨​ក្រុម​ដែល​មាន​ពិន្ទុ​លើ​គេ​នឹង​ឡើង​ទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ។

អត្ថបទ៖ អៀង សូទ្រី

 

 

មតិយោបល់