• 2024-12-16 10:38:17
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក៖ តម្លៃ​ពិតប្រាកដ​គឺ​លើ​ខ្លួន​យើង​ មិន​អាស្រ័យតែ​លើ​វិញ្ញាបនបត្រ​​

  • 2024-12-16 10:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ ថា​តម្លៃ​ពិត​គឺការ​បង្ហាញ​ពី​ភាព​ជាក់ស្ដែង​ឲ្យ​ឃើញ​លើ​សកម្មភាព​ខ្លួន​ឯង​ ដូច្នេះ​មិនមែន​គ្រាន់​តែ​វិញ្ញាបនបត្រ​មួយ​ដែល​ទទួល​បាន​ពី​វគ្គ​បណ្ដុះបណ្ដាល​ជា​ការ​រីកចម្រើន​នោះ​ទេ។​

ទិដ្ឋភាពបិទវគ្គ

លោក​ ហែម​ គិរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​ឲ្យ​ដឹង​ថា​ តាំង​ពី​ឆ្នាំ​ ១៩៩៩​ មក​ដល់​ពេល​នេះ​វិញ្ញាសា​ហែល​ទឹក​​គឺ​មិន​ទាន់​ទទួល​បាន​មេដាយ​លើ​ឆាក​អន្តរជាតិ​នោះ​ទេ​ បន្ទាប់​ពី​រូប​លោក​ផ្ទាល់​ឈ្នះ​ម្ដង​មក។​

ទិដ្ឋភាពបិទវគ្គ

ការ​រំលឹក​ឡើង​បែប​នេះ​គឺ​ចង់​ឲ្យ​សិក្ខាកាម​ដែល​ជា​កីឡាករ​ កីឡា​ការិនី​ លោក​គ្រូ​ អ្នក​គ្រូ​ ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​ដឹង​ និង​ពង្រឹង​ឆន្ទៈ​ឲ្យ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ប្រឹងប្រែង​ហ្វឹកហាត់​ ប្រឹងប្រែង​ពង្រីក​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ដើម្បី​សំបូរ​ធនធាន​ថ្មីៗ​ជា​ដើម។​

ទិដ្ឋភាពបិទវគ្គ

ភាព​រីកចម្រើន​របស់​ខ្លួន​ឯង​​ម្នាក់ៗ​គឺ​ជា​ការ​​ខំ​ប្រឹងប្រែង​បណ្ដុះ​ធនធាន​ថ្មីៗ​ បច្ចេកទេស​ ភាព​ឆ្លាតវៃ​ ទើប​ជា​ការ​បង្ហាញ​ និង​តម្លៃ​ពិតប្រាកដ​ដែល​បាន​រៀនសូត្រ ឬ​ឆ្លងកាត់​វគ្គសិក្សា​កន្លង​មក។​ មិនមែន​​គ្រាន់​តែ​បាន​វិញ្ញាបនបត្រ​មួយ​ហើយ​បញ្ជាក់​ថា​ជា​​ការ​ជោគជ័យ​​ហើយ​លើ​អាជីព​ហែល​ទឹក​នេះ​នោះ​ទេ​ ដូច្នេះ​លោក​សូម​លើក​ទឹកចិត្ត​ដល់​សិក្ខាកាម​ទាំង​ ២៥​រូប​នេះ​ជួយ​ពង្រីក​ផ្សព្វផ្សាយ​ និង​បណ្ដុះ​ធនធាន​ថ្នាល​ឲ្យ​បាន​កាន់​តែ​ច្រើន​តាម​រយៈ​ចំណេះដឹង​ ការ​អនុវត្តន៍​ផ្ទាល់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។​

ទិដ្ឋភាពបិទវគ្គ

បញ្ជាក់​ដែរ​ថា​ វគ្គ​គ្រូ​បង្វឹក​កីឡា​ហែលទឹក​កម្រិត១​ ក្រោម​ជំនួយ​សាមគ្គី​អូឡាំពិក (Olympic Solidarity Coaching Course Of Swimming In Level1) ដែល​សហការ​គ្នា​រវាង​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ និង​ NOCC​ បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​ទី១៥​ ខែ​ធ្នូ ឆ្នាំ​២០២៤​។​ សិក្ខាកាម​ចូលរួម​សរុប​ ២៥រូប​ និង​បាន​ការ​បង្ហាត់បង្ហាញ​ដោយ​គ្រូ​ជំនាញ​មក​ពី​អន្តរជាតិ​គឺ​លោក​ Lopez Alvarado Miguel Angel ដែល​ជា​ជនជាតិ​អេស្ប៉ាញ៕​

ទិដ្ឋភាពបិទវគ្គ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី