• 2024-12-10 15:36:55
  • កីឡា​ផ្សេង​ៗ

ក្រុម​តេក្វាន់ដូ WT ក្រសួង​មហាផ្ទៃ នាំ​មេដាយ​ ៧គ្រឿង​ពីព្រឹត្តិការណ៍ Asian Open Police Taekwondo​ មក​ដល់​កម្ពុជា​ហើយ​

  • 2024-12-10 15:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រសៀល​ថ្ងៃ​ទី១០​ ខែ​ធ្នូ ឆ្នាំ​២០២៤​ ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ តេក្វាន់ដូ WT​ ក្រសួង​មហាផ្ទៃ​ បាន​នាំ​យក​មេដាយ​ទាំង ៧គ្រឿង​ពី​ព្រឹត្តិការណ៍​ Asian Open Police Taekwondo Championships 2024 ឯ​ប្រទេស​វៀតណាមបានមក​ដល់​កម្ពុជា​ហើយ។​

ទិដ្ឋភាពពេលមក​ដល់

លោកវរសេនីយ៍ត្រី ឆូយ ពុទ្ធា ប្រតិភូដឹកនាំបាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ជោគជ័យ​ជា​ថ្មី​ទៀត​សម្រាប់​ក្រុម​តេក្វាន់ដូ WT ​ដែល​នាំ​យក​កិត្តិយស​ជូន​ជាតិមាតុភូមិ​ និង​ជូន​អង្គភាព​ក្រសួង​មហាផ្ទៃ។​ ដែល​កន្លង​មក​កីឡាករ​ កីឡា​ការិនី​តែងតែ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ផ្នែក​នគរបាល​នេះ។​

លោកវរសេនីយ៍ត្រី ឆូយ ពុទ្ធា

ថ្នាក់ដឹកនាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្រុម​តេក្វាន់ដូ​ WT ​ប្ដេជ្ញា​ចិត្ត​នឹង​បន្ត​ខំប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ប្រជែង​មេដាយ​ជូន​អង្គភាព​ក្នុង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ផ្សេងៗ​នៅ​ពេល​ខាង​មុខ។​ ជា​មួយ​គ្នា​នេះ​ដែរ​តំណាង​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​សូម​ថ្លែង​អំណរគុណ​ដល់​ឯកឧត្ដម​អភិសន្ដិតបណ្ឌិត​ ស សុខា​ និង​ថ្នាក់ដឹកនាំ​ក្រុម​ប្រឹងក្សា​កីឡា​ក្រសួង​មហាផ្ទៃ​ទាំង​អស់​ដែល​បាន​យក​ចិត្ត​ទុកដាក់​ និង​ជំរុញ​ដល់​ក្រុម​តេក្វាន់ដូ​ WT ឲ្យ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​កន្លង​មក។​

ទិដ្ឋភាពពេលមក​ដល់

បញ្ជាក់​ដែរ​ថា​ ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​តេក្វាន់ដូ​ WT ក្រសួង​មហាផ្ទៃ​ សរុប​ ១៤​រូប​បាន​វិលត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ​ក្រោយ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ Asian Open Police Taekwondo Championships 2024​ នៅ​ប្រទេស​វៀតណាម​ ពី​ថ្ងៃ​ទី៦​ ដល់​ ៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៤។​ តេក្វាន់ដូ​ WT ក្រសួង​មហាផ្ទៃ​ ឈ្នះ​មេដាយ​ ៧គ្រឿង​ មាស៤ ប្រាក់២ សំរឹទ្ធ១៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី