• 2024-12-09 08:53:18
  • កីឡា​ផ្សេង​ៗ

អគ្គលេខាសហព័ន្ធ​ហែលទឹក៖​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ជា​ឱកាស​ពិសេស​សម្រាប់​សិក្ខាកាម​ពង្រីក​​ចំណេះដឹង​

  • 2024-12-09 08:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ នៅ​រសៀល​ថ្ងៃ​ទី៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ ក្នុង​ទីតាំង​សហព័ន្ធ​ផ្ទាល់​​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កីឡា​ហែលទឹក​កម្រិត១​ ក្រោម​ជំនួយ​សាមគ្គី​អូឡាំពិក (Olympic Solidarity Coaching Course Of Swimming In Level1) ។​

លោក​ ហែម​ គិរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​ឲ្យ​ដឹង​ថា​ នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​បើ​ចង់​ចូលរួម​វគ្គ​បណ្ដុះបណ្ដា​នានា​គឺ​ត្រូវ​បង់​ថវិកា​ទើប​អាច​រៀនសូត្រ​ពង្រីក​ចំណេះដឹង​លើ​ជំនាញ​របស់​ខ្លួន​។​ ប៉ុន្តែ​នៅ​កម្ពុជា​មាន​ការ​យក​ចិត្ត​ទុកដាក់​ពី​ NOCC​ ក្រសួង​អប់រំ​ សហព័ន្ធ​អន្តរជាតិ​គឺ​តែងតែ​ផ្ដួចផ្ដើម​ឲ្យ​មាន​ជា​វគ្គ​បណ្ដុះបណ្ដាល​ជា​បន្តបន្ទាប់​ដោយ​មិន​គិត​ថវិកា​អ្វី​នោះ​ឡើយ​ ពោល​សិក្ខាកាម​គ្រាន់តែ​ចំណាយ​ពេល​មក​សិក្សាប៉ុណ្ណោះ។​

គ្រូ​ជំនាញ​ខាង​ហែល​ទឹក​ខាង​លើ​បន្ថែម​ទៀត​ថា​ ឱកាស​ពិសេសៗ​បាន​សិក្ខាកាម​ជា​មួយ​គ្រូ​​បរទេស​ជំនាញ​ៗ​ដែល​ពោរពេញ​ដោយ​បទ​ពិសោធ​លើ​ឆាក​អន្តរជាតិ​ ដូច្នេះ​សិក្ខាកាម​ត្រូវ​យក​ចិត្ត​ទុកដាក់​ប្រឹងប្រែង​រៀន​សូត្រ​ទាំង​ទ្រឹស្ដី​ រួម​និង​ការ​អនុវត្តន៍​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ។​

លោក​ ហែល​ គិរី​ សង្ឃឹម​ថា​សិក្ខាកាម​នឹង​យក​ចំណេះដឹង​ដែល​បាន​សិក្សា​នៅ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ទៅ​បង្ហាត់​បង្រៀន​ពង្រីក​ធនធាន​កីឡាករ​ កីឡា​ការិនី​ហែលទឹក​ឲ្យ​មាន​កាន់​តែ​ច្រើន​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​ជា​មួយ​ការ​ខំប្រឹង​ជ្រោមជ្រែង​របស់​សហព័ន្ធ​នា​ពេល​កន្លង​មក​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កីឡា​ហែលទឹក​កម្រិត១​ (Olympic Solidarity Coaching Course Of Swimming In Level1) ក្រោម​ជំនួយ​សាមគ្គី​អូឡាំពិក​ នេះ​ធ្វើ​ឡើងចាប់​ពី​ថ្ងៃ​ទី៩​ ដល់​ ១៣​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ នៅ​ទីតាំង​សហព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ សិក្ខាកាម​ចូលរួម​សរុប​ ២៥នាក់​ ដោយ​មាន​គ្រូ​ឧបទេស​កម្រិត​អន្តរជាតិ​ ឈ្មោះ​ Lopez Alvarado Miguel Angel ជា​ជនជាតិ​អេស្ប៉ាញ​៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី