• 2024-11-11 07:54:50
  • កីឡា​ផ្សេង​ៗ

ការ​ប្រកួត​កីឡា​ជាតិ​ លើកទី៤៖​ បានជួយផ្សព្វផ្សាយប្រភេទកីឡាសូហ្វតិន្នីសឲ្យកាន់តែមានការទទួលស្គាល់ និងគំាទ្រពីបណ្តាអ្នកស្នេហាវិស័យកីឡា

  • 2024-11-11 07:54:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៤​ ដែល​បញ្ចប់​ទៅ​ថ្មីៗ​នេះ​គឺ​ពិត​ជា​បាន​ជួយ​ផ្សព្វផ្សាយ​ប្រភេទ​កីឡា​សូហ្វតិន្នីស​ឲ្យ​កាន់តែ​មាន​ការ​ទទួល​ស្គាល់​ និង​គាំទ្រ​ពី​បណ្តា​អ្នក​ស្នេហា​វិស័យ​កីឡា។

រូបភាពផេកសហព័ន្ធសូហ្វតិន្នីស

លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរងសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ការប្រកួតកីឡាសូហ្វតិន្នីសក្នុងព្រឹត្តិការណ៍កីឡាជាតិនេះគឺមាន​សារសំខាន់​ និង​បានផ្តល់នូវគុណសម្បត្តិជាច្រើនដូចជា បានជួយផ្សព្វផ្សាយប្រភេទមួយ​នេះ​ឲ្យកាន់តែមានការទទួលស្គាល់ និងមាន​ការ​គំាទ្រ​កាន់​តែ​ច្រើន​ពី​បណ្តា​អ្នក​ស្នេហា​វិស័យ​កីឡា។ បានផ្តល់ឱកាសលើកទឹកចិត្តកីឡាករ កីឡាការិនីបានជួបជុំគ្នាបញ្ចេញនូវ ទេពកោសល្យសមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេសដើម្បីឈានទៅដណ្តើមមេដាយលើឆាកប្រកួតអន្តរជាតិ ។

រូបភាពផេកសហព័ន្ធសូហ្វតិន្នីស

ព្រឹត្តិការណ៍កីឡាជាតិបានផ្តល់នូវបទពិសោធន៍ដល់សហព័ន្ធក្នុងការរៀបចំការប្រកួតបានអនុវត្តការងារផ្នែកព័ត៌មានវិទ្យាក្នុងការទទួលការចុះឈ្មោះប្រតិភូកីឡាចូលរួមប្រកួតតាមរយៈប្រព័ន្ធ System របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រតិភូក្រសួង រាជធានី-ខេត្តដែលនៅឆ្ងាយ ក្នុងការបញ្ជូនឯកសារមកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ ។

រូបភាពផេកសហព័ន្ធសូហ្វតិន្នីស

បញ្ជាក់​ដែរ​ថា​ ប្រភេទ​កីឡា​សូហ្វតិន្នីស​ក៏​បាន​ដាក់​បញ្ចូល​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៤​ ឆ្នាំ​២០២៤​ នេះ​ផង​ដែរ​ជា​មួយ​ប្រភេទ​កីឡា​សរុប​ ៣៦ប្រភេទ​ផ្សេង​ទៀត។​ សហព័ន្ធ​សូហ្វតិន្នីស​បាន​បិទ​បញ្ចប់​ការ​ប្រកួត​របស់​កាល​ពី​ថ្ងៃ​ទី៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ ក្នុង​ទីលាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ចំណាត់​ថ្នាក់​លេខ១​ បាន​លើ​ក្រសួង​មហាផ្ទៃ​ ឈ្នះ​មេដាយ​មាស៧ សរុប​ ៧​គ្រឿង។​ លេខ២​ បាន​លើ​ក្រសួង​ការពារ​ជាតិ​ ឈ្នះ​មេដាយ​ប្រាក់៤​ សំរឹទ្ធ១​ សរុប​៥គ្រឿង។​ លេខ៣​ បាន​លើ​ខេត្ត​កណ្ដាល​ ឈ្នះ​មេដាយ​ប្រាក់២ សំរឺទ្ធ១​ សរុប​៣គ្រឿង៕​

រូបភាពផេកសហព័ន្ធសូហ្វតិន្នីស

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី