- 2024-10-25 10:25:24
- កីឡាផ្សេងៗ
លោកស្រី ចូវ សុធារ៉ា៖ ខេស៊ី បាណេត ជាថ្នាក់ដឹកនាំឆ្នើម និងលះបង់ ថវិកា ពេលវេលាច្រើន លើកស្ទួយកីឡាចំបាប់
- 2024-10-25 10:25:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រី ចូវ សុធារ៉ា៖ ខេស៊ី បាណេត ជាថ្នាក់ដឹកនាំឆ្នើម និងលះបង់ ថវិកា ពេលវេលាច្រើន លើកស្ទួយកីឡាចំបាប់
ចន្លោះមិនឃើញ
លោកស្រី ចូវ សុធារ៉ា បានលើកអំពីគុណបំណាច់ និងការលះបង់ជាច្រើនរបស់លោក ខេស៊ី បាណេត ជាមួយកីឡាចំបាប់មានទាំងថវិកា ពេលវេលា និងការលើកទឹកចិត្តដើម្បីជំរុញឲ្យកីឡាមួយនេះមានរីកចម្រើនជាបន្តបន្ទាប់។
គ្រូបង្វឹកកីឡាចំបាប់ជម្រើសជាតិលោកស្រី ចូវ សុធារ៉ា បានឲ្យដឹងថា បើនិយាយពីគុណបំណាច់របស់លោក ខេស៊ី បាណេត ចំពោះកីឡាចំបាប់វិញគឺមានច្រើនដូចជាការលះបង់ថវិកាផ្ទាល់ខ្លួនរៀបចំការប្រកួតផ្សេងៗទាំងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិ។ ការលះបង់ពេលវេលាចុះទៅជាមួយក្រុមចំបាប់មានទាំងការប្រកួតក្នុងស្រុក និងការប្រកួតសំខាន់ៗក្រៅស្រុកពោលលោកតែងទៅផ្ដល់កម្លាំងចិត្ត និងជួយផ្ដល់ការគាំទ្រចំពោះតម្រូវការផ្សេងៗផ្ទាល់តែម្ដង។ ការលះបង់ពេលវេលាជាមួយក្រុមចំបាប់ ពោលរាល់ការប្រកួតបើទោះជាលោករវល់ការងារផ្ទាល់ខ្លួនយ៉ាងណាក្ដីគឺតែងតែឆ្លៀតមកចូលរួមជានិច្ច ពិសេសការប្រកួតរបស់ក្រុមជម្រើសជាតិចំបាប់នៅឯក្រៅប្រទេស។
អតីតកីឡាការិនីចំបាប់ឆ្នើមរបស់កម្ពុជារូបនេះបន្ថែមទៀតថា មិនត្រឹមតែលោក ខេស៊ី បាណេត ប៉ុណ្ណោះទេ ពោលឯកឧត្ដម វ៉ាត់ ចំរើន ដែលជាប្រធានសហព័ន្ធក៏បានលះបង់ច្រើនដូចគ្នា។ អ្នកទាំងពីរបានផ្ដល់អនុសាសន៍ល្អៗ រួមទាំងបង្កើតឲ្យមានជាការប្រកួត ការបណ្ដុះបណ្ដាល និងសកម្មភាពលើកស្ទួយដល់កីឡាករ កីឡាការិនី និងបណ្ដាក្លឹបផ្សេងៗជានិច្ចដើម្បីឲ្យវិស័យកីឡាមួយនេះរួមទាំងសហព័ន្ធចំបាប់មានភាពរីកចម្រើនជាបន្តបន្ទាប់។
បញ្ជាក់ដែរថា លោក ខេស៊ី បាណេត ត្រូវបានអ្នកក្នុងមជ្ឍដ្ឋានកីឡាស្គាល់ និងដឹងគ្រប់គ្នាថាលោកជាអ្នកស្រឡាញ់ចូលចិត្តវិស័យកីឡាម្នាក់នៅកម្ពុជា។ លោកជាអនុប្រធានសហព័ន្ធកីឡាចំបាប់ និងបានចំណាយថវិកាឧបត្ថម្ភជាច្រើនដល់សហព័ន្ធ កីឡាករ កីឡាការិនី លើការលើកទឹកចិត្ត សម្ភារហ្វឹកហាត់ ការចេញទៅប្រកួតនៅក្រៅប្រទេស។ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ថ្មីៗនេះលោកបានចំណាយថវិកាផ្ទាល់ខ្លួនបង្កើតឲ្យមានជាការប្រកួតសាកល្បងបច្ចេកទេសយុវជនដែលបានផ្ដល់ឱកាសដល់កីឡាករតាមខេត្តបានចូលរួមទៀតផង៕