- 2024-10-17 09:14:24
- កីឡាផ្សេងៗ
អនុប្រធានសហព័ន្ធកីឡាចំបាប់៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកដែលជាគម្រោងសាមគ្គីអូឡាំពិកជួយបង្កើនធនធានខាងផ្នែកចំបាប់នេះ
- 2024-10-17 09:14:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុប្រធានសហព័ន្ធកីឡាចំបាប់៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកដែលជាគម្រោងសាមគ្គីអូឡាំពិកជួយបង្កើនធនធានខាងផ្នែកចំបាប់នេះ
ចន្លោះមិនឃើញ
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ថាវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកនៃគម្រោងសាមគ្គីអូឡាំពិកដល់កីឡាករ កីឡាការិនី និងគ្រូៗនេះពិតជាមានសារសំខាន់ពិសេសជួយបង្កើនធនធានឲ្យមានកាន់តែច្រើន។
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធខាងលើបានឲ្យដឹងថា កន្លងទៅមិនទាន់មានការបណ្ដុះបណ្ដាលដល់គ្រូៗដែលនៅតាមបណ្ដាខេត្តនោះទេ ដូច្នេះហើយវគ្គបណ្ដុះបណ្ដាលដែលជំនួយរៀបចំពីគណៈកម្មាធិការជាតិអូឡាំពិក (NOCC) ពិតជាល្អសម្រាប់ក្រុមកីឡាចំបាប់។
វគ្គបណ្ដុះបណ្ដាលនេះនឹងធ្វើឲ្យកីឡាករ កីឡាការិនី គ្រូៗមានចំណេះដឹងកាន់តែប្រសើរថែមទៀតដើម្បីងាយស្រួលដល់ការបង្ហាត់ប្រៀនសិស្ស និងពង្រីកផ្សព្វផ្សាយកីឡាចំបាប់នេះឲ្យកាន់តែសំបូរ និងរីកចម្រើនបន្ថែមទៀតនៅថ្ងៃខាងមុខមិនថាតែនៅរាជធានីភ្នំពេញ ឬតាមបណ្ដាខេត្តនោះឡើយ។
បញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកនៃគម្រោងសាមគ្គីអូឡាំពិកស្ដីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ នេះធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ ១៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះមានគ្រូឧបទេសជនជាតិអាមេរិក ឈ្មោះ Marty Hauck ជាអ្នកជំនាញកីឡាចំបាប់ដែលមានបទពិសោធច្រើនឆ្នាំ និងធ្លាប់បង្ហាត់អត្តពលិកចំបាប់កម្រិតអូឡាំពិកផងដែរ។ សិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលនេះមានសរុប ២៥នាក់៕