• 2024-09-23 04:50:03
  • កីឡា​ផ្សេង​ៗ

លោក​ ស៊ាន​ ប៉ូរាត​ បន្ត​ជាប់​ជា​ប្រធាន​សហព័ន្ធ​បាល់បោះ​អាណត្តិ​ទី៩​ ក្រោយ​បោះឆ្នោត​ជា​កញ្ចប់​

  • 2024-09-23 04:50:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ាន​ ប៉ូរាត​ បន្ត​ជាប់​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់បោះ​ អាណត្តិ​ទី៩​ ឆ្នាំ​២០២៤​ ដល់​ ២០២៨​ ក្រោយ​បោះឆ្នោត​ជា​កញ្ចប់​កាល​ពី​ថ្ងៃ​ទី២១​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នេះ​នៅ​សាល​ប្រជុំ​នាយដ្ឋាន​កីឡា​ជំនាញ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​

លោក​ ស៊ាន​ ប៉ូរាត​

ថ្លែង​ក្នុង​ថ្ងៃ​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​ លោក​ ស៊ាន​ ប៉ូរាត​ បាន​លើក​ឡើង​ថា​ ជំនួស​ឲ្យ​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​នេះ​សូម​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ដឹកនាំ​ពង្រឹង​ ពង្រីក​ការងារ​សហព័ន្ធ​កីឡា​បាល់បោះ​កម្ពុជា​ដោយ​ផ្អែក​លើ​គោលការណ៍​ការពារ​ផល​ប្រយោជន៍​រួម​ សាមគ្គីភាព​ផ្ទៃក្នុង​ និង​ក្រមសីលធម៌​ប្រកប​ដោយ​វិជ្ជាជីវៈ។​

ទិដ្ឋភាពមហាសន្និបាត

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ នឹង​ខិតខំ​បំពេញ​ការងារ​ឲ្យ​បាន​ល្អ​ប្រសើរ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ និង​ប្រកប​ដោយ​សាមគ្គីភាព​ជា​មួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ដើម្បី​ជា​ប្រយោជន៍​រួម​របស់​សហព័ន្ធ​ និង​ដើម្បី​បុព្វហេតុ​នៃ​ការ​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ភាព​រីកចម្រើន។​ បន្ត​ជំរុញ​ការ​អនុវត្តន៍​ការងារ​ជា​ប្រចាំ​ឲ្យ​បាន​ល្អ​ប្រសើរ​មាន​និរន្តរភាព​ និង​ប្រសិទ្ធភាព។​ ជំរុញ​ការ​បណ្ដុះបណ្ដាល​ និង​កសាង​សមត្ថភាព​គណៈកម្មការ​ប្រតិបត្តិ​ ក្លឹប​សមាគមន៍​រាជធានី-ខេត្ត​ មន្ត្រី​បច្ចេកទេស​ អាជ្ញាកណ្ដាល​ ដើម្បី​ធានា​ប្រសិទ្ធ​ផល​ការងារ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។​

ទិដ្ឋភាពមហាសន្និបាត

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​បាល់បោះ​បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៨​ និង​ធ្វើ​ការ​បោះឆ្នោត​ជា​កញ្ចប់​ចំពោះ​សមាសភាព​គណៈកម្មការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​តែ​ម្ដង​កាល​ពី​ថ្ងៃ​ទី២១​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ ​នៅ​សាល​ប្រជុំ​នាយដ្ឋាន​កីឡា​ជំនាញ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ លោក​ ស៊ាន​ ប៉ូរាត​ ប្រធាន​ លោក​ Austin Coledole អគ្គលេខាធិការ​ លោកស្រី​ អ៊ុយ​ ច័ន្ទធីរ៉ាត ​អគ្គហេរញ្ញិក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី