• 2024-09-20 07:15:54
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា៖​ អ្នក​ដឹកនាំ​បន្ត​គឺ​ជា​ប្អូន​ៗ​ ក្មួយៗ​ នេះ​ហើយ​ដូច្នេះ​សូម​ពង្រឹង​សមត្ថភាព​

  • 2024-09-20 07:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ ថា​ការ​ដឹកនាំ​ពង្រីក​ផ្សព្វផ្សាយ​កីឡា​មួយ​នេះ​បន្ត​ទៀត​នៅ​ថ្ងៃ​ខាង​មុខ​គឺ​ពឹង​លើ​ធនធាន​កីឡាករ​ កីឡា​ការិនី​នេះ​ហើយ​ ដូច្នេះ​ត្រូវ​ខំប្រឹង​ពង្រឹង​សមត្ថភាព​ទាំង​ការ​ហ្វឹកហាត់​ និង​បច្ចេកទេស​ទូទៅ​ផង​ដែរ។​

រូបភាព​ Olympic Cambodia

លោក​ជំទាវ​ ញ៉ែម​ មរកត​ ប្រធាន​សហព័ន្ធ​កីឡា​រាំ​ បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​បិទ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កម្រិត​ធម្យម​ថា​ អ្នក​បន្ត​វេន​ក្នុង​ការ​ដឹកនាំ​សហព័ន្ធ​ និង​ពង្រីក​ផ្សព្វផ្សាយ​គឺ​កីឡាករ​ កីឡា​ការិនី​ដែល​ជា​ក្រុម​ជម្រើស​ជាតិ​នេះ​ហើយ។​ ដោយ​សារ​តែ​ជា​អ្នក​ដែល​ចេះ​លើ​ប្រភេទ​កីឡា​នេះ​ស្រាប់​ និង​ជា​អ្នក​ឆ្លងកាត់​បទ​ពិសោធ​ច្រើន​ទាំង​ក្នុង​ស្រុក​ក៏​ដូច​ជា​លើ​ឆាក​អន្តរជាតិ។​

លោក​ជំទាវ​ ញ៉ែម​ មរកត​

«យ៉ាងណា​បើ​ក្មួយៗ​ចេះ​តែ​រាំ​មួយ​មុខ​ក៏​មិន​កើត​ដែរ​ ហេតុ​នេះ​ក្មួយ​ៗ​ត្រូវ​ការ​ខំប្រឹង​រៀន​សូត្រ​ឲ្យ​បាន​ច្រើន​ពិសេស​ដូច​ជា​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​នេះ​ជា​ដើម។ ព្រោះ​ក្មួយ​អាច​យល់ដឹង​ពី​របៀប​បង្រៀន​គេ​ យល់​ដឹង​ពី​កិច្ចការងារ​រដ្ឋបាល​ និង​វិធី​សាស្ត្រ​ក្នុង​ការ​ពង្រីក​ផ្សព្វផ្សាយ​ផង​ដែរ​ចំណុច​ទាំង​នេះ​ហើយ​ដែល​ក្មួយ​នឹង​ក្លាយ​ជា​ថ្នាក់ដឹកនាំ​មួយ​រូប​នៅ​ថ្ងៃ​អនាគត»​ សម្ដី​លោក​ជំទាវ​ប្រធាន​

រូបភាព​ Olympic Cambodia

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​ធម្យម​រយៈពេល​ ៧ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១២​ ដល់​ ១៨​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ សិក្ខាកាម​ចូលរួម​សរុប​ ២៥​នាក់​ក្នុង​នោះ​នារី​ ១៥​នាក់។​ កាល​ពី​រសៀល​ថ្ងៃ​ទី១៨​ ខែ​កញ្ញា​ សហព័ន្ធ​បាន​ធ្វើ​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​រួចរាល់​ហើយ​ក្រោម​វត្តមាន​លោក​ជំទាវ​ប្រធាន​ ញ៉ែម​ មរកត​ និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត៕​

រូបភាព​ Olympic Cambodia

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី