- 2024-09-17 04:14:39
- កីឡាផ្សេងៗ
សហព័ន្ធទោចក្រយាន ធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងលើកទិសដៅការងារអាណត្តិថ្មី
- 2024-09-17 04:14:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធទោចក្រយាន ធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងលើកទិសដៅការងារអាណត្តិថ្មី
ចន្លោះមិនឃើញ
សហព័ន្ធកីឡាទោចក្រយានកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងលើកទិសដៅការងារអភិវឌ្ឍន៍សម្រាប់អាណត្តិថ្មីរហូតដល់ ឆ្នាំ២០២៨ បន្តទៀត។
ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ ជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា ឯកឧត្ដមមានសេចក្តីសោមនស្សរីករាយរំភើបក្រៃលែងដែលបានចូលរួមជា អធិបតីក្នុងឱកាសមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ (ឆ្នាំ២០២៤ ដល់ ២០២៨) ដ៏មហោឡារិកម្សិលមិញនេះ។
តំណាងប្រធានសហព័ន្ធខាងលើបន្ថែមទៀតថា ផ្អែកតាមលទ្ធផលរបស់អង្គមហាសន្និបាត សង្ឃឹម និងជឿជាក់ថាគណៈកម្មាធិការប្រតិបត្តិសហព័ន្ធថ្មី និងបន្តដឹកនាំសហព័ន្ធកីឡាទោចក្រយានកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពល្អប្រសើរ និងទទួលបានជោគជ័យសមិទ្ធផលថ្មីៗថែមទៀត ។
បញ្ជាក់ដែរថា មហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៤ និងការលើកទិសដៅអាណត្តិថ្មី ឆ្នាំ២០២៤ ដល់ ២០២៨ នេះធ្វើឡើងនៅឯទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ សម្រាប់សមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មី ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធាន ឯកឧត្ដម កឹម សុខុន អនុ ឯកឧត្តម វង្ស ខាន់ពៅ អនុ ឯកឧត្ដម ឡាយ សុខសៅគន្ធា អនុ លោក នូ ចំរើន អគ្គលេខាធិការ កញ្ញា សួង ចាន់តូរ៉ាទី អគ្គហេរញ្ញិក៕