• 2024-08-26 07:15:06
  • កីឡា​ផ្សេង​ៗ

មេដាយ​ទាំង២៤​ គ្រឿងដែល​ឈ្នះ​នៅ​ឥណ្ឌា​ ក្រុម​តេក្វាន់ដូ ITF​ កម្ពុជា​នាំ​យក​មក​ដល់​មាតុភូមិ​ហើយ​

  • 2024-08-26 07:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដាយ​ជើងឯក​អាស៊ី​ លើក​ទី១០​ ដែល​ធ្វើនៅ​ឯ​ប្រទេស​ឥណ្ឌា​ ក្រុម​តេក្វាន់ដូ ITF​ កម្ពុជា​បាន​នាំ​យក​មក​ដល់​មាតុភូមិ​ហើយ​កាល​ពី​ព្រឹកមិញ​នេះ​បន្ទាប់​ពី​បិទ​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី២៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៤ កន្លង​ទៅ។​

ឯកឧត្ដម​ កែវ​ រ៉េមី​ ពេលមកដល់ព្រឹកមិញ

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹកមិញ​នេះ​ថា​ ការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ប្រទេស​ឥណ្ឌា​លើក​នេះ​ជា​ការ​ប្រកួត​មួយ​ដែល​ល្អ​ជាង​លើក​ណាៗ​ទាំង​អស់​សម្រាប់​កីឡាករ​ កីឡា​ការិនី​របស់​កម្ពុជា។​ ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទទួល​បាន​មេដាយ​ប្រាក់​ច្រើន​នៅ​លើក​នេះ​​ជា​ការ​បង្ហាញ​ពី​សមត្ថភាព​រីកចម្រើន​របស់​ក្រុម​កម្ពុជា​ ដោយ​ឆ្លង​ផុត​មេដាយ​សំរឹទ្ធ​ និង​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​កាន់​តែ​ច្រើន។​ ការ​ប្រកួត​មុនៗ​បើ​ទោះ​ធ្លាប់​ឈ្នះ​មេដាយ​ពិភពលោក​ និង​កម្រិត​ផ្សេងៗ​ទៀត​យ៉ាងណា​ក្ដី​ ប៉ុន្តែ​កម្ពុជា​មិន​សូវ​មាន​អ្នក​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ច្រើន​ ឬ​ទទួល​បាន​មេដាយ​ប្រាក់​ច្រើន​ដូច​លើក​នេះ​ឡើយ។​

ទិដ្ឋភាពព្រឹកមិញ

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ ដូច​ការ​រំពឹង​ទុក​លើ​វិញ្ញាសា​បច្ចេកទេស​(ក្រុម)​គឺ​ទទួល​បាន​មេដាយ​មាស​ និង​វិញ្ញាសា​មេគុន​ឯកត្តជន​ ឬ​ក្រុម​ ក្ដី​គឺ​កម្ពុជា​ប្រកួត​បាន​ល្អ​ និង​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​បន្តបន្ទាប់​ដែល​ផង​ដែរ។​ តាម​រយៈ​ជ័យជម្នះ​ និង​ជាប់​ចំណាត់​ថ្នាក់​លេខ៣​ ក្នុង​ចំណោម​ប្រទេស​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ឯកឧត្ដម​មាន​ចិត្ត​រំភើប​​ និង​មោទកភាព​ជា​ខ្លាំង​ចំពោះ​កីឡាករ​ កីឡា​ការិនី​តេក្វាន់ដូ​ ITF​ កម្ពុជា។​

ទិដ្ឋភាពព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ ក្រុម​តេក្វាន់ដូ​ ITF​ ជម្រើស​ជាតិ​កម្ពុជា​ ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​ លើក​ទី១០​ នៅ​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ទី១៩ ដល់​ ២៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នេះ​កម្ពុជាឈ្នះ​មេដាយ​សរុប​ ២៤គ្រឿង​ មេដាយ​មាស៣​ ប្រាក់៧​ សំរឹទ្ធ១៤។​ ព្រឹកមិញ​មិញ​នេះ​ប្រតិភូ​ ដឹកនាំ​ដោយ​ឯកឧត្ដម​ កែវ​ រ៉េមី​ និង​គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​កម្ពុជា​បាន​មក​ដល់​មាតុភូមិ​វិញ​ហើយ៕​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី