• 2024-08-21 01:00:00
  • កីឡា​ផ្សេង​ៗ

OCA សម្រេច​លុប​ចោល Indoor Games នៅ​ថៃ​ខែ​វិច្ឆិកា​ចុង​ឆ្នាំ​នេះ​​​ព្រោះ​....

  • 2024-08-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ជា​ដំណឹង​មួយ​ដ៏​ភ្ញាក់​ផ្អើល​ដែល​ប្រទេស​ថៃ​​ត្រូវ​បាន​គណៈកម្មការ​អូឡាំពិក​អាស៊ី ដែល​ហៅ​កាត់​ថា OCA ( Olympic Council of Asia ) ​សម្រេច​​ចិត្ត​លុប​ចោល​​ព្រឹត្តិការណ៍ Asian Indoor and Martial Arts Games ​​​​​លើក​ទី​៦ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​២១-៣០ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។

​បើ​តាម​​​​ប្រភព​ពី Bangkok Post ​បាន​​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​​​​ទី​២០​ ខែ​សីហា ម្សិលមិញនេះ​ថា ព្រឹត្តិការណ៍​ខាង​លើ​ត្រូវ​​លុប​ចោល​ ព្រោះ​តែ​វិបត្តិ​ហិរញ្ញវត្ថុ។ ខណៈ​ដែល​ខាង​ភាគី​ OCA បាន​បញ្ជាក់​ថា ដរាបណា​ថៃ​ចង់​ធ្វើ​ម្ចាស់​ផ្ទះ​ពួក​គេ​នឹង​មិន​ប្រកែក​ឡើយ ​ហើយ​រង់ចាំ​ការ​ដាក់​សំណើ​ស្ដី​ពី​ការ​សុំ​​សិទ្ធ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​និច្ច​ ប៉ុន្តែ​ត្រូវ​រង់​ចាំ​ដល់​បញ្ចប់​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ Asian Indoor and Martial Arts Games លើក​ទី​៧​ឆ្នាំ​២០២៥ ​​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​សិន។

​បើ​តាម​ប្រភព​ពី Thaiger បាន​ចេញផ្សាយ​ថា​ មុន​ឈាន​ដល់​ការ​លុប​ចោល​ការ​ធ្វើ​ម្ចាស់​ផ្ទះ​របស់​ថៃ​នេះ OCA ​បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ផ្លូវ​ការ​មួយ​ស្ដី​ពី​ការ​​មិន​ទាន់​បាន​ឃើញ​ថៃ​បញ្ចូល​​ប្រភេទ​កីឡា​​​ចំនួន​១៤​ ទៅ​ក្នុង​ព្រឹត្តិការណ៍​ Asian Indoor and Martial Arts Games និង​បាន​​ជំរុញ​ឲ្យ​​ប្រទេស​ថៃ​​បញ្ជាក់​ពី​ស្ថានភាព​សេដ្ឋកិច្ច​​នៃ​ការ​ធ្វើ​ម្ចាស់​​ផ្ទះ​នេះ​​ដោយ​​កំណត់​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២៤។ តា​ម​ច្បាប់​​ប្រសិន​បើ​​ប្រទេស​ណា​មិន​​ដាក់​បញ្ចូល​កីឡា​​ឲ្យ​បាន​មុន​រយៈ​ពេល​៣​ខែ​គឺ​មាន​ន័យ​ថា ​ប្រទេស​នោះ​​មិនអាច​រៀបចំ​ប្រភេទ​កីឡា​នោះ​​ទេ​ ខណៈ​ដែល​ថៃ​មិនទាន់​បាន​ដាក់​​ប្រភេទ​កីឡា​ បីយ៉ា កី​ឡាស​ម្តែង​បែប​លើក​ទឹក​ចិត្ត គុន​ដាវ ហុកគី​ក្នុង​សាល កីឡា Netball កីឡា​ហែល​ទឹក​ក្នុង​សាល បែលស្បល វាយ​សី អត្តពលិក​កម្ម​ក្នុង​សាល ទូករ៉ូអ៉ីង​ក្នុង​សាល លើក​ទម្ងន់ បាញ់កាំភ្លើង បាល់បោះ និង​ចំបាប់។

​ជុំវិញ​រឿង​នេះ​លោក Chaiyaphak Siriwat​ អនុ​ប្រធាន​គណៈកម្មការ​អូឡាំពិក​របស់​ថៃ ​ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​​ ក្នុង​ករណី​ថៃ​មិន​អាច​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ហើយ​ជាង​នេះ​​ទៅ​ទៀត​ប្រទេស​ថៃ​ នឹង​ត្រូវ​បង់​ផាក​ពិន័យ​ដ​ល់ OCA និង​សំណង​មួយ​ចំនួន​ទៀត​ទៅ​កាន់​ប្រទេស​ដែល​​​​បាន​កក់​សំបុត្រ​យន្តហោះ​រួចរាល់ ​ព្រម​ទាំង​បាន​រៀបចំ​​នានា​​ក្នុង​ការ​ត្រៀម​ខ្លួន​មក​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អត្តពលិក​ថៃ ក៏​អាច​នឹង​ត្រូវគេ​​ដក​សិទ្ធ​មិន​ឲ្យ​ចូលរួម​ការ​ប្រកួត​សម្រាប់​ឆ្នាំ​២០២៦​ផង​ដែរ៕​​​​​​​​​​​​​​

Daro Ly

មតិយោបល់
អត្ថបទថ្មី