
- 2024-08-16 03:59:48
- កីឡាផ្សេងៗ
ពានរង្វាន់វាយសីឯកឧត្ដម ស សុខា ជាការរឹតចំណងមិត្តភាពកម្លាំងប៉ូលិសក្នុងតំបន់អាស៊ាន
- 2024-08-16 03:59:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានរង្វាន់វាយសីឯកឧត្ដម ស សុខា ជាការរឹតចំណងមិត្តភាពកម្លាំងប៉ូលិសក្នុងតំបន់អាស៊ាន
ចន្លោះមិនឃើញ
ពានរង្វាន់វាយសីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែសីហា ឆ្នាំ២០២៤ នេះបង្កើតឡើងក្នុងបំណងរឹតចំណងមិត្តភាពប៉ូលិសក្នុងតំបន់អាស៊ាន និងលើកស្ទួយវិស័យកីឡានៅកម្ពុជា។
ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតបានលើកឡើងថា ពានរង្វាន់វាយសីខាងលើនេះជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដម ស សុខា ក្នុងគោលបំណងលើកកម្ពស់វិស័យកីឡាក្របខណ្ឌក្រសួងមហាផ្ទៃ និងបណ្ដុះស្មារតីស្រឡាញ់កីឡា។
ប្រធានគណៈកម្មការរៀបចំការប្រកួតខាងលើបន្ថែមទៀតថា ការប្រកួតពានរង្វាន់មួយនេះក៏ជាការរឹតចំណងមិត្តភាពរវាងប៉ូលិសក្នុងតំបន់អាស៊ានផងដែរតាមរយៈអញ្ជើញមកចូលរួមនៃព្រឹត្តិការណ៍ដែលរៀបចំដោយកម្ពុជា។ ជាការឆ្លើយតបគឺមានប្រទេសចំនួន៤ អញ្ជើញមកចូលរួមមាន សិង្ហបុរី ម៉ាឡេស៊ី ថៃ និងវៀតណាម។
បញ្ជាក់ដែរថា ពានរង្វាន់វាយសីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ នេះធ្វើការប្រកួតរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍនធនធានកីឡាជាតិកម្ពុជាស្ថិតក្នុងសាលាបឋមសិក្សាចៅពញាហុក។ ការប្រកួតនេះមាន ៤វិញ្ញាសា ទី១ វិញ្ញាសាឯកត្តជនថ្នាក់ជាតិ ទី២ វិញ្ញាសាប្រកួតជាក្រុមអន្តរជាតិ ទី៣ វិញ្ញាសាឯកត្តជនក្រសួងមហាផ្ទៃ ទី៤ វិញ្ញាសាប្រកួតគូកិត្តិយសក្រសួងមហាផ្ទៃ៕