- 2024-08-06 02:54:41
- កីឡាផ្សេងៗ
ឃូ ឃាងហ៊ុយ៖ ដាក់ក្ដីសង្ឃឹមបង្កើនកំណត់ត្រាឲ្យកាន់តែល្អឈានដល់មេដាយប្រាក់ ឬមាស ការប្រកួតជើងឯកកាយវប្បកម្មអាស៊ី
- 2024-08-06 02:54:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃូ ឃាងហ៊ុយ៖ ដាក់ក្ដីសង្ឃឹមបង្កើនកំណត់ត្រាឲ្យកាន់តែល្អឈានដល់មេដាយប្រាក់ ឬមាស ការប្រកួតជើងឯកកាយវប្បកម្មអាស៊ី
ចន្លោះមិនឃើញ
កីឡាករ ឃូ ឃាងហ៊ុយ ដាក់ក្ដីសង្ឃឹមនឹងបង្កើនកំណត់ត្រារបស់ខ្លួនឲ្យកាន់តែល្អឈានដល់ការដណ្ដើមមេដាយប្រាក់ ឬមាស ជូនកម្ពុជាក្នុងប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ី លើកទី៥៦ ឯប្រទេសឥណ្ឌូណេស៊ី។
ថ្លែងមុនចេញដំណើរកាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នេះកីឡាករ ឃូ ឃាងហ៊ុយ ថាខ្លួនបានហ្វឹកហាត់ត្រៀមជាច្រើនខែមកហើយមុនឈានដល់ការប្រកួតជើងឯកអាស៊ី លើកទី៥៦ ក្នុងប្រទេសឥណ្ឌូណេស៊ីនេះ។ ការប្រកួតអន្តរជាតិ លើកទី១ កន្លងទៅនៅឯប្រទេសកូរ៉េ រូបគេធ្លាប់ឈ្នះមេដាយសំរឹទ្ធម្ដងរួចហើយ ដូច្នេះសម្រាប់លើកនេះវិញនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព និងបង្កើនកំណត់ត្រាល្អថ្មីមួយទៀតដូចជាឈានដល់ឈ្នះមេដាយប្រាក់ ឬមាស ជូនប្រទេសកម្ពុជា។
ជើងខ្លាំងខាងសាច់ដុំរបស់កម្ពុជាលោក ស្រ៊ិន រាជ្យ បានឲ្យដឹងថា លោកជឿជាក់លើសិស្សប្អូន ឃូ ឃាងហ៊ុយ ថានឹងធ្វើបានល្អ ព្រោះតាមការមើលឃើញកីឡាករតំណាងឲ្យកម្ពុជារូបនេះមានគ្រប់យ៉ាង ទាំងសាច់ ទាំងកាយវិការ និងមុខមាត់។ ជាមួយគ្នានោះដែរ ស្រ៊ិន រាជ្យ បានចែករំលែកបទពិសោធ និងចំណុចសំខាន់ៗដល់សិស្សប្អូនដែលត្រូវធ្វើ និងប្រុងប្រយ័ត្នពេលប្រកួតនោះផងដែរ។
បញ្ជាក់ដែរថា កីឡាករ ឃូ ឃាងហ៊ុយ បានចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ី ហើយកាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នេះ។ រូបគេនឹងប្រកួតលើវិញ្ញាសា Men’s Sport Physique Over 180cm នៃព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ី លើកទី៥៦ ក្នុងប្រទេសឥណ្ឌូណេស៊ី។ ការប្រកួតនេះចាប់ផ្ដើមពីថ្ងៃទី៦ ដល់ ១២ ខែសីហា ឆ្នាំ២០២៤៕