• 2024-07-24 08:58:05
  • កីឡា​ផ្សេង​ៗ

លំបាក​បន្តិច​តែ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ តស៊ូ​រហូត​សម្រេច​ឱកាស​ចេញ​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​

  • 2024-07-24 08:58:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ នឹង​ទៅ​ចូលរួម​ការ​ប្រកួត​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​ (World I.H.F Hapkido Championships 2024)​ ពី​ថ្ងៃ​ទី១​ ដល់​ ៤​ ខែ​សីហា​ ឆ្នាំ​២០២៤​ នៅ​ប្រទេស​ថៃ។​

លោក​ គង់​ ចាន់ធីណា​

លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​សរុប​ទាំង​អស់​ ២៤​នាក់​នឹង​ចេញ​ដំណើរ​តាម​ឡាន​ទៅ​ចូលរួម​ការ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ថៃ​ អំឡុង​ថ្ងៃ​ទី១​ ខែ​សីហា​ ឆ្នាំ​២០២៤។​

អគ្គលេខាធិការ​ខាង​លើ​លើក​ឡើង​ទៀត​ថា​ នេះ​ជា​លើក​ទី១​ ហើយ​សម្រាប់​ក្រុម​កីឡា​ហាប់គីដូ​កម្ពុជា​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​នៅ​ប្រទេស​ថៃ​នេះ។​ ចំពោះ​ការ​ចំណាយ​លើ​ការងារ​ចុះឈ្មោះ​ប្រកួត​ ស្នាក់នៅ​ ធ្វើ​ដំណើរ​ ហូបចុក ​អស់​ខ្ទង់​ជាង​ ៦,០០០ដុល្លារ។​

ឧកញ៉ា​ សៅ​ សេងហាក់​ ប្រធាន​សហព័ន្ធ​

គ្រូ​បង្វឹក​ជើង​ចាស់​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ចំណាយ​ទាំង​នេះ​គឺ​បាន​មក​ពី​ការប្រមែប្រមូល​គ្នា​នៃ​ការ​សាមគ្គី​របស់​សហព័ន្ធ​ក្នុង​នោះ​មាន​ការ​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ពី​លោក​ឧកញ៉ា​ សៅ​ សេងហាក់​ ប្រធាន​សហព័ន្ធ​ លោក​អនុប្រធាន​ គណៈកម្មាធិការប្រតិបត្តិ​ និង​អាណាព្យាបាល​របស់​កីឡាករ​ កីឡា​ការិនី​ផ្ទាល់​ផង​ទើប​មាន​លទ្ធភាព​ចេញ​ទៅ​លើក​នេះ។​ យ៉ាងណា​ការ​ចេញ​ទៅ​នេះ​មាន​ការ​ត្បិតត្បៀត​ និង​សន្សំសំចៃ​ខ្លាំង​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន​ ព្រោះ​សហព័ន្ធ​មាន​ការ​លំបាក​មិន​មាន​ជំនួយ​ណា​ក្រៅ​តែ​ពី​ធនធាន​សហព័ន្ធ​ខ្លួន​ឯង​ផ្ទាល់​ប៉ុណ្ណោះ។​

ទិដ្ឋភាពហ្វឹកហាត់

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ នឹង​ចេញ​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​ (World I.H.F Hapkido Championships 2024)​ នៅ​ប្រទេស​ថៃ​ នៅ​ថ្ងៃ​ទី១​ ដល់​ ៤​ ខែ​សីហា​ ឆ្នាំ​២០២៤។​ កម្ពុជា​នឹង​បញ្ជូន​កីឡាករ​ ១១នាក់​ កីឡា​ការិនី​ ៨​នាក់​ និង​ប្រតិភូ​ គ្រូ​បង្វឹក​ សរុប​ ២៤នាក់៕​

ទីលានប្រកួតនៅប្រទេសថៃ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី