• 2024-07-18 04:55:37
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ ថោង​ ខុន៖​ ឈ្នះ​ដោយ​យុត្តិធម៌​ ចាញ់​ដោយ​កិត្តិយស​ ជា​ការ​ក្រើន​រំលឹក​អត្តពលិក​កម្ពុជា​​ចូលរួម​កីឡា​អូឡាំពិក​ទីក្រុង​ប៉ារីស​

  • 2024-07-18 04:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី១៧​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ អត្តពលិក​កីឡា​ហែល​ទឹក​ អត្តពលកម្ម​កម្ពុជា​ រួម​ទាំង​គ្រូ​បង្វឹក​ដែល​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ លើក​ទី៣៣​ ទីក្រុង​ប៉ារីស​ បាន​ចូល​ជួប​ឯកឧត្ដម​ ថោង​ ខុន​ តំណាង​សម្ដេច​ធិបតី​ ទទួល​អនុសាសន៍​ល្អៗ​ និង​ថវិកា​លើក​ទឹកចិត្ត​មុន​ចាកចេញ​ទៅ​ប្រទេស​បារាំង។​

ឯកឧត្ដម​ ថោង​ ខុន​

ថ្លែង​ក្នុង​កិច្ច​សំណេះសំណាល​ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ និង​តំណាង​សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ បាន​លើក​ទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ហែលទឹក​ អត្តពលកម្ម​ឲ្យ​ខំប្រឹង​ប្រែង​ប្រកួត​ដោយ​លក្ខណៈ​បច្ចេកទេស​ និង​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​បទបញ្ជា​ នៃ​ការ​ប្រកួត​ផ្សេង។​

ទិដ្ឋភាព​ម្សិលមិញ

ឯកឧត្ដម​បន្ថែម​ទៀត​ថា​ ក្នុង​ស្មារតី​កីឡា​គឺ​ «ឈ្នះ​ដោយ​យុត្តិធម៌​ ចាញ់​ដោយ​កិត្តិយស»​ ដូច្នេះ​កីឡាករ​ទាំង​អស់​នឹង​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​បារាំង​ត្រូវ​ចងចាំ​ និង​គោរព​ឲ្យ​បាន។​ ការ​ប្រកួត​ឈ្នះ​ចាញ់​យ៉ាងណា​ក៏​ដោយ​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេស​ជាតិ​ និង​គោរព​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក។​

ទិដ្ឋភាព​ម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ លើក​ទី៣៣​ ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ចាប់​ពី​ថ្ងៃ​ទី២៦​ ខែ​កក្ដដា​ ដល់​ ទី១១​ ខែ​សីហា​ ឆ្នាំ​២០២៤។​ កម្ពុជា​បញ្ជូន​អត្តពលិក​ ៣រូប​ លើ​ ២ ប្រភេទ​កីឡា​ ទី១​ ហែលទឹក​ (២រូប)​ និង​អត្តពលកម្ម​ (១រូប)។​ ប្រភេទ​កីឡា​ហែលទឹក​រួម​មាន​កីឡាករ​ កូសុងដឺឡាប រ៉ារ៉ង ឣង់ត្វ័នម៉ាតាំងក្លូឌ និងកីឡាការិនី សាក់ប៊ុន ឣប្សរា កាតារីណា​ ចំណែក​កីឡា​អត្តពលកម្ម​ គឺ​កីឡាករ​ ឈុន ប៊ុនថន៕​

ទិដ្ឋភាព​ម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់