• 2024-07-04 08:52:27
  • កីឡា​ផ្សេង​ៗ

ម្ចាស់​មេដាយ​ទាំង​ ៥គ្រឿង​ពី​ការ​ប្រកួត​សកលវិទ្យាល័យ​អាស៊ាន​បាន​ដល់​កម្ពុជា​វិញ​ហើយ​កាល​ពី​ល្ងាច​ម្សិលមិញ​

  • 2024-07-04 08:52:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស ប្រាក់​ សំរឹទ្ធ​ សរុប​ទាំង​ ៥គ្រឿង​ លើ​៣​ប្រភេទ​កីឡា​បាន​មក​ដល់​កម្ពុជា​វិញ​ហើយ​បន្ទាប់​ពី​ការ​ប្រកួត​លើ​ប្រភេទ​កីឡា​របស់​ខ្លួន​រួច​ហើយ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សកលវិទ្យាល័យ​អាស៊ាន​ លើក​ទី២១​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។​

ឯកឧត្តម សាមឺឌីស៊ីវឌ្ឍនា

ឯកឧត្តម សាមឺឌីស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន ​ដែល​បាន​អញ្ជើញ​ទៅ​ស្វាគមន៍​ប្រតិភូ​ គ្រូ​បង្វឹក​ និង​កីឡាករ​ កីឡា​ការិនី​ ម្សិលមិញ​នេះ​ថា​ ការ​មក​ដល់​នេះ​កម្ពុជា​នេះគឺ​មាន​ ៣ប្រភេទ​កីឡា​ ទី១​ ប៉េតង់​ ទី២​ យូដូ​ ទី៣​ ហែល​ទឹក។​

ចំពោះ​មេដាយ​ដែល​នាំ​មក​នេះ​គឺ​ប៉េតង់​ ឈ្នះ​មេដាយ​មាស១​ ប្រាក់១​ សំរឹទ្ធ២​ រី​ឯ​ប្រភេទ​កីឡា​យូដូ​ ឈ្នះ​មេដាយ​ប្រាក់១​ សរុប​ទាំង​អស់​កម្ពុជា​មេដាយ​ ៥គ្រឿង​ដោយ​មិន​ទាន់​បូក​ប្រភេទ​កីឡា​ ៣ផ្សេង​ទៀត​ដែល​កំពុង​ដំណើរ​ការ​ប្រកួត​នៅ​ឥណ្ឌូណេស៊ី​នៅ​ឡើយ​ទេ។​

ទិដ្ឋភាព​ម្សិលមិញ

លទ្ធផល​ដ៏​ល្អ​គាប់ប្រសើរ​នេះ​គឺ​បាន​ដោយ​សារ​គោលនយោបាយ​ជំរុញ​របស់​រាជរដ្ឋាភិបាល​ឲ្យ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​ និង​ការ​លើកកម្ពស់​ខ្លាំង​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​ក្នុង​ការ​ហ្វឹកហាត់​ឈាន​ដល់​ដណ្ដើម​មេដាយ​គ្រប់​ការ​ប្រកួត​ពិសេស​ព្រឹត្តិការណ៍​អន្តរជាតិ​តែ​ម្ដង។​

ទិដ្ឋភាព​ម្សិលមិញ

បញ្ជាក់​ដែរ​ថា​ កម្ពុជា​បាន​បញ្ជូន​ ៦ប្រភេទ​កីឡា​ទៅ​ចូលរួម​ប្រកួត​កីឡា​សកលវិទ្យាល័យ​អាស៊ាន​ លើក​ទី២១​ ដែល​ធ្វើ​ឡើង​នៅ​ឥណ្ឌូណេស៊ី។​ ដោយ​ឡែក​កីឡា​ប៉េតង់​ យូដូ​ ហែល​ទឹក​ បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​និង​បាន​វិលត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ។​ សម្រាប់​កីឡា​តេក្វាន់ដូ​ WT​ ការ៉ាតេ​ និង​អត្តពលកម្ម​ គឺ​កំពុង​ដំណើរ​ការ​ប្រកួត​នៅ​ឡើយ​នោះ​ទេ៕​

ទិដ្ឋភាព​ម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី