- 2024-06-28 03:36:12
- កីឡាផ្សេងៗ
ក្រុមកីឡាទូកនាគកម្ពុជា ១២ រូបនឹងត្រូវប្រកួតនៅថ្ងៃទី២៨ មិថុនា នេះហើយនៅប្រទេសរុស្សី
- 2024-06-28 03:36:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមកីឡាទូកនាគកម្ពុជា ១២ រូបនឹងត្រូវប្រកួតនៅថ្ងៃទី២៨ មិថុនា នេះហើយនៅប្រទេសរុស្សី
ចន្លោះមិនឃើញ
តាមរយៈការអញ្ជើញរបស់សហព័ន្ធកីឡាទូកកាយ៉ាក់ និងទូកកានូ រដ្ឋ Altai Krai ប្រទេសរុស្ស៊ី កម្ពុជាបានទៅចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី២៨ ដល់ ៣០ ខែ មិថុនា ឆ្នាំ២០២៤។
លោក គង់ សុភាព គ្រូជំនួយបានឲ្យដឹងថា កីឡាករទាំង ១២ រូបនេះមុននិងចេញដំណើរទៅចូលរួមការប្រកួតគឺបានហ្វឹកហាត់ជាប់ជាប្រចាំជាមួយគ្រូបង្វឹកអន្តរជាតិ លោក ណាញ ណាញធូ ។ ក្រោមការវាយតម្លៃមើលឃើញថា កីឡាករមានការរីកចំរើនទាំងសមត្ថភាព និងបច្ចេកទេស។
ការទៅចូលរួមការប្រកួតលក្ខណៈអន្តរជាតិធំៗបែបនេះគឺដើម្បីឱ្យកីឡាករទូកនាគរបស់កម្ពុជាបានដកស្រង់បទពិសោធនជាមួយកីឡាករអន្តរជាតិជាការត្រៀមខ្លួនឆ្ពោះទៅដណ្តើមមេដាយការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥។
លោក គង់ សុភាព រំពឹងទុកនឹងទទួលបានលទ្ធផលល្អមកជូនកម្ពុជា។ ជាក់ស្តែងការប្រកួតទូកនាគអន្តរជាតិនៅប្រទេសចិនកាលពីពេលថ្មីៗនេះ ក្រុមកីឡាទូកជម្រើសជាតិកម្ពុជាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រជាប់ចំណាត់ថ្នាក់ ៦ ជាលទ្ធផលល្អមួយដែលសរបញ្ជាក់ឱ្យឃើញថាទូកនាគកម្ពុជាកំពុងបោះជំហានរីកចំរើន និងមានសក្ដានុពលជាក្តីសង្ឃឹមខ្ពស់ក្នុងការដណ្តើមមេដាយជូនកម្ពុជាពីព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសថៃនាពេលខាងមុខ។
បញ្ជាក់ដែរក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ទាំង ១៥រូប បានចេញដំណើរទៅប្រទេសរុស្សីហើយកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៤ នៅរដ្ឋ Altai Krai ប្រទេសរុស្ស៊ី៕