• 2024-05-29 09:23:14
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​សីដក់​កម្ពុជា៖​ ការ​ប្រកួត​សីដក់​សិស្ស​ឧត្ដម​សិក្សា​ឆ្នាំ​នេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​

  • 2024-05-29 09:23:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​សហព័ន្ធ​កីឡា​សីដក់​ និង​ឈិនឡូន​កម្ពុជា​ ថា​ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដម​សិក្សា​ និង​មធ្យសិក្សា​បច្ចេកទេស​ឆ្នាំ​ ២០២៤​ នេះ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​សកលវិទ្យាល័យ​ផ្សេងៗ​ចង់​ដាក់​បញ្ចូល​នៅ​ឆ្នាំ​ក្រោយៗ។​

កញ្ញា សួង ចាន់តូរ៉ាទី

កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការស្តីទី បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​កីឡា​សីដក់​ នៃ​ព្រឹត្តិការណ៍​កីឡា​សិស្ស​ឧត្ដម​សិក្សា​ ឆ្នាំ​២០២៤​ នេះ​មាន​សកល​វិទ្យាល័យ​ខ្លះ​សុំ​ដាក់​ចូលរួម​ប្រកួត​មិន​ទាន់​ទៀត​ផង។​ ដោយ​សារ​តែ​ភាព​ទាក់ទាញ​ និង​ចាប់​អារម្មណ៍​ខ្លាំង​លើ​ប្រភេទ​កីឡា​មួយ​នេះ​ ព្រោះ​មិន​សូវ​រើស​ទីលាន​ និង​ងាយ​លេង​ផង​ដែរ។​

ទិដ្ឋភាពបិទការប្រកួត

តំណាង​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ អ្វី​ដែល​សហព័ន្ធ​ចង់​បាន​ និង​ជា​ការ​ពង្រីក​ផ្សព្វផ្សាយ​ឲ្យ​កាន់​តែ​ខ្លាំង​នោះ​គឺ​នៅ​ពេល​នេះ​បាន​ជ្រួតជ្រាប​បណ្ដើរៗ​ហើយ​ដល់​មហាជន​ ពិសេស​តាម​សកល​វិទ្យាល័យ​នានា។​ ដូច្នេះ​កញ្ញា​ជឿជាក់​ថា​នៅ​ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដម​ឆ្នាំ​ក្រោយ​នឹង​មាន​សកល​វិទ្យាល័យ​កាន់​តែ​ច្រើន​ចូលរួម​ដាក់​ឲ្យ​ប្រកួត​កីឡា​សីដក់​នេះ​ជា​មិន​ខាន។​

ទិដ្ឋភាពបិទការប្រកួត

បញ្ជាក់​ដែរ​ថា​ ប្រភេទ​កីឡា​សីដក់​ និង​ឈិនឡូន​កម្ពុជា​ នេះ​មាន​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ចូលរួម​ចំនួន​ ៥។​ ដោយ​ឡែក​សម្រាប់​​ជយលាភី​ លេខ១​ វិទ្យាស្ថានខេមអេដ មេដាយមាស ១ ប្រាក់ ១ លេខ២ សកលវិទ្យាល័យអាស៊ីអឺរ៉ុប មេដាយមាស ១ សំរឹទ្ធ ១ លេខ៣ សកលវិទ្យាល័យ វេស្ទើន មេដាយមាស ១៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់