• 2024-05-28 09:43:37
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក៖​ ការ​ផ្ដល់​ឱកាស​ពី​ក្រសួង​អប់រំ​ឲ្យ​រៀបចំ​ការ​ប្រកួត​ក្នុង​ស្រុក​គឺ​ជួយ​ស្វែងរក​កីឡាករ​ កីឡា​ការិនី​ឆ្នើម

  • 2024-05-28 09:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ ថា​ការ​ផ្ដល់​ឱកាស​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដល់​សហព័ន្ធ​ឲ្យ​រៀបចំ​ការ​ប្រកួត​ក្នុង​ស្រុក​នានា​ជាក់ស្ដែង​កីឡា​សិស្ស​ឧត្ដម​សិក្សា​នេះ​គឺ​បាន​ពង្រឹង​សមត្ថភាព​ និង​ឈាន​ទៅ​ដល់​ការ​ស្វែង​រក​នូវ​កីឡាករ​ កីឡា​ការិនី​ឆ្នើម​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស។​

ទិដ្ឋភាពប្រកួត​កីឡាសិស្សឧត្ដមសិក្សា

លោក​ ហែម​ គិរី​ អគ្គលេខាធិការ​សហព័ន្ធ​ហែលទឹក​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​សិស្ស​ឧត្ដម​សិក្សា​ដែល​ជា​ការ​ផ្ដល់​ឱកាស​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នេះ​បាន​ជួយ​ដល់​សហព័ន្ធ​បាន​ច្រើន​ដូច​ជា​ការ​សម​ត្រៀម​ចេញ​ប្រកួត​កម្រិត​អន្តរជាតិ​ នៃ​ព្រឹត្តិការណ៍កីឡា​សិស្សនិស្សិត​អន្តរជាតិ​នៅ​ឥណ្ឌូណេស៊ី​ និង​ព្រឹត្តិការណ៍​ School Games​ នៅ​ប្រទេស​វៀតណាម​ជា​ដើម។​

ទិដ្ឋភាពប្រកួត​កីឡាសិស្សឧត្ដមសិក្សា

តាម​រយៈ​ការ​ប្រកួត​សិស្ស​ឧត្ដម​សិក្សា​នេះ​ផង​ដែរ​គឺ​បាន​រួម​ចំណែក​ដល់​សហព័ន្ធ​អាច​ស្វែងរក​នូវ​កីឡាករ​ កីឡា​ការិនី​ដែល​មាន​គុណផល​ខ្ពស់​ ឈ្នះ​មេដាយ​ច្រើន​ជាងគេ​ដើម្បី​ត្រៀម​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ និង​វៀតណាម។​ មួយ​វិញ​ទៀត​ធ្វើ​ឲ្យ​សហព័ន្ធ​មាន​ឱកាស​ក្នុង​ការ​ពង្រីក​ផ្សព្វផ្សាយ​កីឡា​ហែលទឹក​នេះ​កាន់​តែ​ផុលផុស​ដល់​បណ្ដា​សកលវិទ្យាល័យ​នានា​នៅ​កម្ពុជា​ដែល​មាន​បំណង​ចង់​បង្ហាត់​បង្រៀន​ដល់​សិស្សៗ​របស់​ខ្លួន​ផង​ដែរ​ និង​ចង់​ចូលរួម​ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដម​នៅ​ឆ្នាំ​ក្រោយ​ទៀត​។​

លោក​ ហែម​ គិរី​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ក៏​បាន​ដាក់​បញ្ចូល​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​ឧត្ដម​សិក្សា​ និង​មធ្យម​សិក្សា​បច្ចេកទេស​ នៅ​ឆ្នាំ​២០២៤​ ដែល​ទើប​បញ្ចប់​នេះ​ផង​ដែរ​ក្នុង​ចំណោម​កីឡា​ទាំង​ ១៣​ប្រភេទ។​ ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដម​សិក្សា​ ឆ្នាំ​២០២៤​ នេះ​ក៏​បាន​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី២៦​ ខែ​ឧសភា​ ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្រោយ​ប្រកួត​អស់​រយៈពេល​ជិត​ ១០​ថ្ងៃកន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី