• 2024-05-23 08:36:30
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF៖​ ក្រុម​តេក្វាន់ដូ​ ITF​ នឹង​បន្ត​ភាព​ខ្លាំងក្លា​តាម​រយៈ​កីឡាករ​ថ្នាល​ក្មេងៗ​

  • 2024-05-23 08:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ កែវ​ រ៉េមី​ ថា​ក្រុម​កីឡា​តេក្វាន់ដូ​ ITF​ នឹង​នៅ​តែ​រឹងមាំ​ ខ្លាំងក្លា​ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ព្រោះ​តែ​បាន​បណ្ដុះ​ធនធាន​ថ្នាល​ឲ្យ​មាន​សមត្ថភាព​ជា​អ្នក​បន្ត​វេន​រៀមច្បង​ជម្រើស​ជាតិ​ដែល​ចាស់ៗ​ទៅ។​

ទិដ្ឋភាពពិធីបិទការប្រកួត

ថ្លែង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដម​សិក្សា​លើ​ប្រភេទ​កីឡា​តេក្វាន់ដូ​ ITF​ ល្ងាច​ម្សិលមិញ​នេះ​ឯកឧត្ដម​ កែវ​ រ៉េមី​ បង្ហាញ​នូវ​ទឹកចិត្ត​សប្បាយ​រីករាយ​ និង​រំភើប​ជា​ខ្លាំង​នៅ​ពេល​ឃើញ​ការ​សម្ដែង​របស់​ក្រុម​ថ្នាល​តូចៗ​ជា​ច្រើន​រួម​ជា​មួយ​ក្រុម​ធំៗ​ជម្រើស​ដូច​នេះ។​

ឯកឧត្ដម​ កែវ​ រ៉េមី​

ឯកឧត្ដម​ កែវ​ រ៉េមី​ បន្ថែម​ទៀត​ថា​ កីឡា​ខ្លាំង​ និង​បន្ត​និរន្តរភាព​នៃ​ភាព​ខ្លាំង​របស់​ខ្លួន​បាន​លុះ​ត្រា​តែ​គិតគូរ​លើ​ក្រុម​ថ្នាល​ បណ្ដុះ​ធនធាន​ឲ្យ​ច្រើន​ដើម្បី​បន្ត​វេន​បើ​មិន​ដូច្នោះ​ទេ​គឺ​ខ្លាំង​តែ​ជំនាន់​ណា​មួយ​រួច​នឹង​ចុះ​អន់ថយ​វិញ​នៅ​ពេល​កីឡាករ​ចាស់​ចូល ឬ​និវត្តន៍​ជា​ដើម។​ ប៉ុន្តែ​ក្រុម​តេក្វាន់ដូITF​ មិន​ដូច្នោះ​ឡើយ​ដោយ​សារ​តែ​គ្រូៗ​បាន​បណ្ដុះ​ធនធាន​ជា​ច្រើន​ដើម្បី​ត្រៀម​បន្ត​វេន​រៀមច្បង​នៅ​ពេល​អនាគត​ដែល​ទាំង​នេះ​ហើយ​នឹង​ធ្វើ​ឲ្យ​កីឡា​មួយ​នេះ​បន្ត​និរន្តរភាព​នៃ​ភាព​ខ្លាំង​តទៅ​ទៀត។​

ទិដ្ឋភាពពិធីបិទការប្រកួត

បញ្ជាក់​ដែរ​ថា​ ប្រភេទ​កីឡា​តេក្វាន់ដូ​ ITF​ ក៏​បាន​ដាក់​បញ្ចូល​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​ឧត្តម​សិក្សា​ និង​មធ្យមសិក្សា​បច្ចេកទេស​ ឆ្នាំ​២០២៤​ នេះ​ផង​ដែរ​ចំណោម​ ១៣​ប្រភេទ​កីឡា​ធំៗ។​ ម្សិលមិញ​នេះ​សហព័ន្ធ​តេក្វាន់ដូ​ ITF​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ហើយ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​ ក្រោម​អតិបតីភាព​ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​ ឯកឧត្ដម​ ផាន់ វណ្ណរ័ត្ន​ អនុប្រធាន​ទី១​ រួម​និង​ថ្នាក់​ដឹកនាំ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ៕​

ទិដ្ឋភាពពិធីបិទការប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់