
- 2024-05-21 07:36:29
- កីឡាផ្សេងៗ
ឯកឧត្ដម ខូវ ឆាយ៖ កម្ពុជាក្លាយជាសមាជិកទី ១៤១ ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM) និងទទួលការគោរពស្រឡាញ់ជាខ្លាំង
- 2024-05-21 07:36:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ខូវ ឆាយ៖ កម្ពុជាក្លាយជាសមាជិកទី ១៤១ ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM) និងទទួលការគោរពស្រឡាញ់ជាខ្លាំង
ចន្លោះមិនឃើញ
ឯកឧត្ដម ខូវ ឆាយ តំណាងប្រតិភូក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ថាកីឡាកងទ័ពកម្ពុជាបានជាប់ជាសមាជិកពេញសិទ្ធទី១៤១ របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM) ក្នុងឱកាសមហាសន្និបាត និងសន្និបាតលើកទី៧៩ និងទទួលបានការគោរពស្រឡាញ់ជាខ្លាំងនៅទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី។
ឯកឧត្ដម ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទបានឲ្យដឹងថា ការទៅចូលរួមមហាសន្និបាត និងសន្និបាតលើកទី៧៩ (the 79th CISM General Assembly & Congress) នៅទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី លើកនេះគឺកម្ពុជាទទួលបានជោគជ័យ និងសមិទ្ធផលច្រើន។
ឯកឧត្ដមបន្ថែមទៀតថា កម្ពុជាទទួលបានការបោះឆ្នោតគាំទ្រ ១០០% ក្លាយជាសមាជិកពេញសិទ្ធទី១៤១ របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM) ចាប់ពីពេលនេះតទៅ។ បណ្ដាប្រទេសចូលរួមទាំងនោះបង្ហាញការស្រឡាញ់ គាំទ្រ និងសរសើរពីភាពរីកចម្រើនរបស់កម្ពុជា។
តំណាងកីឡាកងទ័ពរបស់កម្ពុជាខាងលើបានថ្លែងសន្ទរកថាប្រមាណ ១០នាទីផងដែរដោយឯកឧត្ដមបានលើកពីសមិទ្ធផលកីឡារបស់កម្ពុជាការចូលរួមពីសំណាក់កងទ័ពលើកស្ទួយកីឡាជាតិ បង្ហាញពីភាពរីកចម្រើននៃការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល តំបន់ទេសចរណ៍សំខាន់ៗ ភាពជោគជ័យធំធេង នៃព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជាជាម្ចាស់ផ្ទះ ឆ្នាំ២០២៣ កន្លងទៅនេះ។
បញ្ជាក់ដែរថា ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជា នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូអញ្ជើញចូលរួមមហាសន្និបាត និងសន្និបាតលើកទី៧៩ ( The 79th CISM Ganeral Assembly & Congress ) នៅទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នេះបានវិលត្រឡប់មកកម្ពុជាវិញហើយកាលពីរសៀលម្សិលមិញនេះ។ ការអញ្ជើញត្រឡប់មកវិញនេះដែរមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្ដម តែម ម៉ឺន និងមន្ត្រីកីឡាកងយោធពលខេមរភូមិន្ទជាច្រើនរូបផងដែរតាមច្រក VIP នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕