• 2024-05-21 04:55:17
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​កាយវប្បកម្ម៖​ យើង​រួម​គ្នា​ និង​បន្ត​គាំទ្រ​កីឡា​មួយ​នេះ​បន្ថែម​ទៀត​បង្ហាញ​ពី​សមត្ថភាព​ សក្កានុពល​កម្ពុជា​

  • 2024-05-21 04:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​កាយវប្បកម្ម​កម្ពុជា​ ថា​ការ​ប្រកួត​នៅ​ឡាវ​លើក​នេះ​ទទួលបាន​មេដាយ​ប្រាក់​ សូម​មហាជន​ស្រឡាញ់​កីឡា​មួយ​នេះ​បន្ត​គាំទ្រ​ និង​លើក​ទឹកចិត្ត​បន្ថែម​ទៀត​ដើម្បី​ហ្វឹកហាត់​ឈាន​ទៅ​ដណ្ដើម​មេដាយ​ជូន​ជាតិ​មាតុភូមិ​នា​ឱកាស​ក្រោយៗ​ទៀត។​

ទិដ្ឋភាពវិលត្រឡប់ពីឡាវម្សិលមិញ

លោក​ តិក​ ប៊ុនវី​ ប្រធាន​សហព័ន្ធ​កីឡា​កាយវប្បកម្ម​ បាន​ឲ្យ​ដឹង​ក្រោយ​ត្រឡប់​ពី​ប្រកួត​នៅ​ប្រទេស​ឡាវ​ កាល​ពី​ម្សិលមិញ​នេះ​ថា​ កីឡាករ​កម្ពុជា​ឈ្នះ​ត្រឹម​មេដាយ​ប្រាក់​ ប៉ុណ្ណោះ​ដោយ​ចាញ់​លើ​ដៃគូ​បន្តិចបន្តួច។​ ជឿជាក់​ថា​នៅ​ការ​ប្រកួត​ក្រោយៗ​ទៀត​ក្រុម​កម្ពុជា​នឹង​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​ដែល​ខ្លួន​មាន​ឈាន​ដល់​ការ​ដណ្ដើម​បាន​មេដាយ​មាស​ជូន​មាតុភូមិ​ជា​មិនខាន។​

ទិដ្ឋភាពវិលត្រឡប់ពីឡាវម្សិលមិញ

ប្រធាន​សហព័ន្ធ​រូប​នេះ​សូម​ថ្លែង​អំណរគុណ​ដល់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុម​កីឡា​កាយវប្បកម្ម​កម្ពុជា​បាន​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ប្រទេស​ឡាវ​នេះ។​ លោក​សូម​ឲ្យ​មហាជន​ដែល​ស្រឡាញ់​កីឡា​មួយ​នេះ​ពិតប្រាកដ​បន្ត​ជួយ​គាំទ្រ​ លើក​ទឹកចិត្ត​កីឡាករ ​កីឡា​ការិនី ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ពួកគេ​មាន​កម្លាំង​ចិត្ត​ហ្វឹកហាត់​ឈាន​ទៅ​ដណ្ដើម​មេដាយ​មាស​ជូន​ជាតិ​ និង​កាន់​តែ​រីកចម្រើន​ផង​ដែរ។​

ទិដ្ឋភាពវិលត្រឡប់ពីឡាវម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ក្រុម​កីឡាករ​ជម្រើស​ជាតិ​កីឡា​កាយវប្បកម្ម​កម្ពុជា​ ៥រូប​បាន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​ហើយ​ក្នុង​ការ​ប្រកួត​កីឡា​កាយវប្បកម្ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី១៨​ ធ្វើ​ឡើង​នៅ​ប្រទេស​ឡាវ​ ចាប់​ពី​ថ្ងៃ​ទី១៦​ ដល់​ ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០២៤។​ កម្ពុជា​ឈ្នះ​មេដាយ​ប្រាក់​ ២គ្រឿង​ពី​ព្រឹិត្តិការណ៍​កម្រិត​តំបន់​អាស៊ាន​មួយ​នេះ៕​

ទិដ្ឋភាពវិលត្រឡប់ពីឡាវម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី