• 2024-05-20 04:58:43
  • កីឡា​ផ្សេង​ៗ

ឯកឧត្តម​ វ៉ាត់​ ចំរើន៖​ គ្រឹះស្ថាន​ឧត្ដម​សិក្សា​ទាំង​អស់​សូម​បង្កើន​កម្មវិធី​កីឡា​ក្រៅ​ម៉ោង​សិក្សា​ឲ្យ​បាន​ច្រើន​ដល់​សិស្សនិស្សិត​

  • 2024-05-20 04:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​ វ៉ាត់​ ចំរើន​ ថ្លែង​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​សិស្ស​ឧត្តម​សិក្សា​ និង​មធ្យមសិក្សា​បច្ចេកទេស​កាល​ពី​ម្សិលមិញ​នេះ​ថា​ គ្រប់​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ទាំង​អស់សូម​បង្កើន​កម្មវិធី​កីឡា​នៅ​ក្រៅ​ម៉ោង​សិក្សា​ឲ្យ​កាន់​តែ​ច្រើន​ជំរុញ​សិស្សនិស្សិត​ចូល​លេង​ផង​ដែរ។​

ទិដ្ឋភាពបើកការប្រកួតម្សិលមិញ

រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ខាង​លើ​បាន​ឲ្យ​លើក​ឡើង​ថា​ ក្រសួង​ផ្ទាល់​គឺ​តែងតែ​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​កីឡា​នៅ​កម្ពុជា​ជា​បន្តបន្ទាប់។​ សង្ឃឹម​ថា​ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដម​សិក្សា​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​នឹង​មាន​ការ​ចូលរួម​ពី​បណ្ដា​សកលវិទ្យា​កាន់​តែ​ច្រើន​ និង​ផុលផុស​ជាង​នេះ​ទៅ​ទៀត។​

ឯកឧត្តម​ វ៉ាត់​ ចំរើន​

ឯកឧត្តម​ វ៉ាត់​ ចំរើន​ អំពាវនាវ​ផង​ដែរ​ទៅ​បណ្ដា​គ្រឹមស្ថានឧត្ដម​សិក្សា​ទាំង​អស់​សូម​យក​ចិត្ត​ទុកដាក់​លើ​វិស័យ​អប់រំកាយ​ និង​កីឡា​ បង្កើន​កម្មវិធី​កីឡា​នៅ​ក្រៅ​ម៉ោង​សិក្សា​ផ្សេងៗ​ឲ្យ​បាន​ច្រើន​ដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្សនិស្សិត​បាន​ចូល​ហ្វឹកហាត់​ក្លាយ​ជា​អត្តពលិក​មាន​សមត្ថភាព​លើ​ប្រភេទ​កីឡា​នានា​ឈាន​ដល់​ជាប់​ជា​ជម្រើស​ជាតិ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា។​

ទិដ្ឋភាពបើកការប្រកួតម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ម្សិលមិញ​នេះ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​មាន​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ តំណាង​ឯកឧត្ដម​ ហង់​ ជួន​ណារ៉ុន​ បាន​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដម​សិក្សា​ និង​មធ្យមសិក្សា​បច្ចេកទេស​ ឆ្នាំ​២០២៤​ ហើយ​នៅ​ទីលាន​បាល់ទាត់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​  ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​ឧត្ដមសិក្សា​ និង​មធ្យម​សិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ ​ឆ្នាំ២០២៤​ នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៨​ ដល់​ ២៧​ ខែ​ឧសភា​ នៅ​រាជធានី​ភ្នំពេញ។​ ការ​ប្រកួត​នេះ​គឺ​មាន​ ១៣​ ប្រភេទ​កីឡា​ និង​មាន​គ្រឹះស្ថាន​ឧត្ដមសិក្សា​ និង​មធ្យមសិក្សា​ចូលរួម​សរុបមានចំនួន ៤៨ ប្រកួត​លើ​ ១០៣ វិញ្ញាសា៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់