• 2024-05-18 16:33:50
  • កីឡា​ផ្សេង​ៗ

រដ្ឋលេខាធិការ​ក្រសួង​អប់រំ៖​ អំពាវនាវ​ដល់​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ឲ្យ​ចែករំលែក​ព័ត៌មាន​ពី​ការ​ប្រកួត​សិស្ស​ឧត្ដមសិក្សា​

  • 2024-05-18 16:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ អំពាវនាវ​ដល់​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំង​អស់ឲ្យ​ស៊ែ​ចែក​រំលែក​ព័ត៌មាន​ពី​ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដម​សិក្សា​ឲ្យ​បាន​កាន់​តែ​ច្រើន​ដើម្បី​ឲ្យ​មហាជន​ទូទៅ​បាន​ដឹង​ព័ត៌មាន​ និង​អត្ថន័យ​ពិសេស​នានា​នៃ​ការ​ប្រកួត​មួយ​នេះ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ (រូបភាពអគ្គនាយដ្ឋានកីឡា)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​​បាន​ឲ្យ​ដឹង​អំឡុង​ប្រជុំ​គណៈកម្មការ​គ្រប់​ផ្នែក​ជា​មួយ​ប្រតិភូ​នា​រសៀល​ថ្ងៃ​មិញ​នេះ​ថា​ ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដម​មួយ​នេះ​កាន់​តែ​សុះសាយ​ និង​ដឹងឮ​កាន់​តែ​ច្រើន​សូម​ផ្នែក​ពាក់ព័ន្ធ​ទាំង​អស់​ចូលរួម​ចែក​រំលែក​ ផ្សព្វផ្សាយ​ព័ត៌មាន​ល្អៗ​ឲ្យ​បាន​ច្រើន។​ ដើម្បី​ឲ្យ​ជ្រួតជ្រាប​ដល់​គ្រប់​ស្រទាប់​មហាជន​ទូទៅ​បាន​ដឹង​ និង​បាន​យល់​អត្ថន័យ​នៃ​ការ​ប្រកួត​នេះ​កាន់​តែ​ច្រើន។​

(រូបភាពអគ្គនាយដ្ឋានកីឡា)

មួយ​វិញ​ទៀត​ការ​ចែករំលែក​ផ្សព្វផ្សាយ​ពី​ការប្រកួត​នានា​​បង្ហាញ​ពី​សកម្មភាព​ សមត្ថភាព​លេចធ្លោ​របស់​សិស្ស​ក្នុង​សកលវិទ្យាល័យ​របស់​ខ្លួន​ផង​ និង​លើក​ទឹកចិត្ត​ដល់​សិស្ស​និស្សិត​ផ្សេងៗ​ឲ្យ​ងាក​ចាប់​អារម្មណ៍​ ឬ​ចាប់​ផ្ដើម​ហ្វឹកហាត់​កីឡា​ផង។​ ការ​ប្រកួត​នេះ​ក៏​នឹង​អាច​រក​ឃើញ​នូវ​និមិត្តរូប​ (Idol)​ ចំពោះ​សមត្ថភាព​កីឡា​ ឬ​លក្ខណៈ​ពិសេស​របស់​សិស្ស​នៃ​ឧត្ដមសិក្សា​នានា​ផង​ដែរ​ ដូច្នេះ​ការ​ចូលរួម​ចែករំលែក​ព័ត៌មាន​គឺ​មាន​សារសំខាន់។​

(រូបភាពអគ្គនាយដ្ឋានកីឡា)

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​ឧត្ដមសិក្សា​ និង​មធ្យម​សិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ ​ឆ្នាំ២០២៤​ នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៨​ ដល់​ ២៧​ ខែ​ឧសភា​ នៅ​រាជធានី​ភ្នំពេញ។​ ការ​ប្រកួត​នេះ​គឺ​មាន​ ១៣​ ប្រភេទ​កីឡា​ និង​មាន​គ្រឹះស្ថាន​ឧត្ដមសិក្សា​ និង​មធ្យមសិក្សា​ចូលរួម​សរុបមានចំនួន៤៧ ប្រកួត​លើ​ ១០៣វិញ្ញាសា៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់