• 2024-04-01 10:00:00
  • កីឡា​ផ្សេង​ៗ

គណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា៖ ឯកឧត្ដម ជា សុមេធី ត្រូវបានជ្រើសតាំងជាប្រធាន​ថ្មី​

  • 2024-04-01 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការជាតិ ស្ប៉េស្បាល់អូឡាំពិកកម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​អនុម័ត​ជ្រើសតាំង​ឯកឧត្ដម ជា សុមេធី ជាក្បាល​ម៉ាស៊ីន​ថ្មី​ដឹកនាំ​គណៈកម្មាធិការជាតិ ស្ប៉េស្បាល់អូឡាំពិកកម្ពុជា។

ឯកឧត្ដម​ ជា សុមេធី

ឯកឧត្ដម​ ជា សុមេធី ​ប្រធាន​គណៈកម្មាធិការ​ជាតិ ស្ប៉េស្បាល់អូឡាំពិកកម្ពុជា​ថ្មី​បាន​លើក​ឡើង​ថា​ គណៈកម្មាធិការ​ជាតិ​ស្ប៉េស្បាល់ អូឡាំពិក​កម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡា​ស្ប៉េស្បាល់​អូឡាំពិក​ដល់​បណ្ដា​ខេត្ត​នានា ​និង​បាន​បណ្ដុះបណ្ដាល​មន្ត្រី​ជំនាញ​ទៅ​តាម​ប្រភេទ​ជន​មាន​ពិការភាព​។ ធ្វើ​ការ​ហ្វឹកហាត់​ពួកគេ​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ដល់​ជន​ពិការ​ខ្សោយ​សតិ​បញ្ញា​បាន​ចូលរួម​សកម្មភាព​សង្គម​តាមរយៈ​វិស័យ​កីឡា ​និង​ដើម្បី​ពង្រឹង​សុខុមាលភាព​ដល់​ពួកគាត់។​

រូបភាពអគ្គនាយដ្ឋានកីឡា

ក្រសួងសង្គមកិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិសម្បទា​ បាន​ផ្ដល់​អាទិភាព​ការងារ​ពិការភាព​ក្នុង​កម្មវិធី​ការងារ​របស់​ក្រសួង​ដោយ​បាន​កសាង​គោលនយោបាយ​ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​បន្តបន្ទាប់​សំដៅ​ពង្រឹង​ពង្រីក​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជន​មាន​ពិការភាព​បាន​ទទួល​របប​ឧបត្ថម្ភ​ពី​រដ្ឋ​សេវា​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដោយ​ឥត​គិត​ថ្លៃ​សេវា​អក្សរ​ស្ទាប ​និង​ភាសា​សញ្ញា។

រូបភាពអគ្គនាយដ្ឋានកីឡា

បញ្ជាក់​ដែរ​ថា​ មហាសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការជាតិ ស្ប៉េស្បាល់អូឡាំពិកកម្ពុជា​ ជ្រើសតាំង​ប្រធាន​ថ្មី​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២៨​ ខែ​មីនា​ ឆ្នាំ​២០២៤​ នៅ​ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា។​ ឯកឧត្ដម​ ជា សុមេធី ​ក្លាយ​ជា​ប្រធាន​ថ្មី​ជំនួស​ឯកឧត្ដម វង សូត ដែល​ទទួល​ភារកិច្ចថ្មី៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី