• 2024-03-28 05:10:34
  • កីឡា​ផ្សេង​ៗ

លោក​ គង់ ចាន់ធីណា៖​ ការ​លើក​ទឹកចិត្ត​ពី​សហព័ន្ធ​ទៅ​កាន់​សិស្ស​ជា​ចំណុច​សំខាន់

  • 2024-03-28 05:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ការ​លើក​ទឹកចិត្ត​មិន​ថា​រូប​ភាព​បែប​ណា​ក៏​ដោយ​គឺ​ជា​ចំណុច​សំខាន់​មួយ​ធ្វើ​ឲ្យ​សិស្ស​គុន​រឹតតែ​មាន​ការ​ខំប្រឹង​ប្រែង​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។​

ទិដ្ឋភាពថ្ងៃប្រគល់ថវិកា

អគ្គលេខាធិការ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី២៤​ មីនា​ ឆ្នាំ​២០២៤​ រូប​លោក​បាន​នាំ​ថវិកា​មួយ​ចំនួន​របស់​លោក​ឧកញ៉ា​ សៅ​ សេងហាក់​ ប្រគល់​ជូន​សិស្ស​គុន​តូចៗ​ និង​គ្រូ​ជំនួយ​មួយ​ចំនួន​ដែល​បាន​ចំណាយ​ពេល​ហាត់​សម​ និង​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​បើក​ការ​ប្រកួត​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើក​ទី១។​

លោក គង់​ ចាន់ធីណា​ បាន​បន្ថែម​ទៀត​ថា​ ការ​លើក​ទឹកចិត្ត​គឺ​មាន​សារសំខាន់​ណាស់​ដល់​កីឡាករ​ កីឡា​ការិនី​ ដែល​នេះ​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុកដាក់​របស់​សហព័ន្ធ​ ពិសេស​រាល់ពេល​មាន​កម្មវិធី​ប្រកួត​ ឬ​សម្ដែង​ផ្សេងៗ។​ ការ​លើក​ទឹកចិត្ត​គឺ​ពិត​ជា​ជួយ​ជំរុញ​ដល់​ចិត្ត​ស្រឡាញ់​ និង​ពុះពារ​តស៊ូ​ហ្វឹកហាត់​បន្ត​ទៅ​មុខ​ដើម្បី​ឈាន​ទទួល​បាន​ភាព​ជោគជ័យ។​

ទិដ្ឋភាពថ្ងៃប្រគល់ថវិកា

បញ្ជាក់​ដែរ​ថា​ ពិធី​ប្រគល់​ថវិកា​លើកទឹកចិត្ត​ និង​ប្រឡង​ឡើង​ខ្សែក្រវាត់​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី២៤​ ខែ​មីនា​ ឆ្នាំ​២០២៤។​ ក្នុង​នោះ​ដែរ​គឺ​មាន​ការ​ចូលរួម​ពី​លោក​ គង់​ ចាន់ធីណា​ និង​គ្រូៗ​មួយ​ចំនួន៕​

ទិដ្ឋភាពថ្ងៃប្រគល់ថវិកា

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់