• 2024-03-27 03:41:08
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​តេក្វាន់ដូ​ ITF៖​ អាណត្តិ​ថ្មី​ដាក់​គោលដៅ​តឹងរ៉ឹង​ឆ្ពោះ​ទៅ​ដណ្ដើម​មេដាយ​នៅ​ឥណ្ឌា​ និង​កម្រិត​អន្តរជាតិ​ផ្សេង​ទៀត​

  • 2024-03-27 03:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​តេក្វាន់ដូ​ ITF ​កម្ពុជា​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៦​ និង​បន្ត​ដំណើរ​ការងារ​អភិវឌ្ឍន៍​អាណត្តិទី៧​ ឆ្នាំ​២០២៤​ ដល់​ ២០២៨​ ខណៈ​អាណត្តិ​ថ្មី​នេះ​ប្រធាន​សហព័ន្ធ​ដាក់​គោលដៅ​រឹតតែ​តឹងរ៉ឹង​ចំពោះ​សិស្ស​គុន​ឲ្យ​ខំប្រឹង​ដើម្បី​ដណ្ដើម​មេដាយ​នៅ​ប្រទេស​ឥណ្ឌា​ពេល​ខាង​មុខ។​

ទិដ្ឋភាពមហាសន្និបាត​

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF ​កម្ពុជា​ បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​មហាសន្និបាត​ថា​ ក្រោយអាក់ខាន​ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​យូរ​ខែ​កន្លង​ទៅ​នេះ​ដោយ​ហេតុផល​ផ្សេងៗ​នោះ​ ឥលូវ​ជា​ពេល​សមស្រប​ចំពោះ​សិស្ស​ចេញ​ទៅ​ដណ្ដើម​មេដាយ​ និង​លើក​ទង់ជាតិ​ជូន​មាតុភូមិ​ទៀត​ហើយ។​

ឯកឧត្ដម​ កែវ​ រ៉េមី

ទេសរដ្ឋមន្ត្រី​សកម្ម​ក្នុង​វិស័យ​កីឡា​ខាង​លើ​ឲ្យ​ដឹង​​ទៀត​ថា​ ឥលូវ​នេះ​បញ្ហា​ថវិកា​សម្រាប់​ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​ នៅ​ប្រទេស​ឥណ្ឌា​នោះ​គឺ​លោក​បាន​រក​គ្រប់​ចំនួន​ហើយ​ដោយ​មាន​ការ​ឧបត្ថម្ភ​ធំ​ពី​ឯកឧត្ដម​ ផាន់​ វណ្ណរ័ត្ន​ និង​សប្បុរស​ជាតិ​ផ្សេងៗ។​ ដូច្នេះ​សិស្ស​គុន​ដែល​ជា​ជម្រើស​ជាតិ​ដែល​ត្រូវ​ចេញ​ទៅ​នោះ​គឺ​ត្រូវ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ និង​ខំប្រឹង​ប្រែង​ហាត់​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ជា​ការតបស្នង​ដែល​ថ្នាក់ដឹកនាំ​សហព័ន្ធ​បាន​ជួយ​ និង​គោលដៅ​សំខាន់យក​មេដាយ​ជូន​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ពិសេស​នៅ​ឥណ្ឌា​នេះ​តែ​ម្ដង។​

ទិដ្ឋភាពមហាសន្និបាត​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​តេក្វាន់ដូ​ ITF​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៦ របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៤​ ខែ​មីនា​ ឆ្នាំ​២០២៤​ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC)។​ សម្រាប់​សមាសភាព​ថ្នាក់ដឹកនាំ​អាណត្តិ​ទី៧​ ឆ្នាំ​២០២៤​ ដល់​ ២០២៨​ នេះ​រួម​មាន​ ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​ ឯកឧត្ដម​ ផាន់ វណ្ណរ័ត្ន​ អនុប្រធាន​ទី១​ ឯកឧត្ដម​ បួនហ៊ីង​ សុធីយ៉ា​ អគ្គលេខាធិការ​ ឯកឧត្ដម​ នូស្ថា សត្យា ​អគ្គហេរញ្ញិក​ និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត៕​

ទិដ្ឋភាពមហាសន្និបាត​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី