• 2024-03-21 10:26:43
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ល្បុក្កតោ​កម្ពុជា៖ ពង្រីក​ការ​ផ្សព្វផ្សាយ​ជា​មួយ​កងទ័ព​អង្គភាពយោធភូមិភាគទី៥ រៀបចំ​ការ​ប្រកួត​ក្បាច់គុន​មិត្ត​ភាព​ជា​លើកទី១​

  • 2024-03-21 10:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ពុធ ​ទី២០ ​ខែ​មីនា ឆ្នាំ២០២៤​ កងទ័ព​អង្គភាព​យោធភូមិ​ភាគទី៥​ រៀបចំ​បើក​ប្រកួត​ក្បាច់​គុន​មិត្តភាព​ មាន​ដែល​មាន​ ៣ប្រភេទកីឡា​ជាលើកទី១​ ក្រោម​កិច្ចសហការ​ជា​មួយ​សហព័ន្ធ​កីឡា​ល្បុក្កតោកម្ពុជា។

ឧត្ដមសេនីយ៍ទោ ​សេង ធារិន

ឧត្ដមសេនីយ៍ទោ ​សេង ធារិន ​ប្រធាន​គណៈកម្មការ​កីឡា​យោធភូមិភាគទី៥ ​អញ្ជើញ​ជា​អធិបតី​ ពិធី​បើក​ការ​ប្រកួត​កីឡា​ក្បាច់គុន​កងយោធពលខេមរភូមិន្ទ​ ,ក្បាច់​គុន​ល្បុក្កតោ​ និង​ក្បាច់​គុន​បញ្ចស៊ីឡាត់​កម្ពុជា​ ដែល​ធ្វើ​ឡើង​នៅ​ទីបញ្ជាការ​ កងពលតូចថ្មើរជើងលេខ៥១ ស្ថិត​នៅ​ភូមិ​ភ្នំ​ជញ្ជាំង​ ឃុំ​ជប់វារី​ ស្រុក​ព្រះនេត្រព្រះ​ ខេត្ត​បន្ទាយមានជ័យ។​

ទិដ្ឋភាពថ្ងៃប្រកួត

ឯកឧត្ដម​បាន​បញ្ជាក់ថា​ ការរៀបចំ​ពិធី​ប្រកួត​កីឡា​ក្បាច់គុន​ មិត្តភាព​ ទាំង៣ប្រភេទកីឡានេះ​ ជា​សកម្មភាព​ថ្មី​លើកទី១​ សម្រាប់​អង្គភាព​យោធភូមិភាគទី៥​ ហើយ​និង​ឈាន​ទៅ​រៀបចំ​ការប្រកួត​បន្ថែម​ទៀត ​ដើម្បី​ឲ្យ​ស្រប​តាម​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ក្រសួង​ការពារ​ជាតិ​ អគ្គបញ្ជាការ និង​កងទ័ព​ជើងគោក​ ក្នុង​ការ​ប្រែក្លាយ​ទស្សនវិស័យ​ឱ្យ​ទៅ​ជា​សកម្មភាព​ជាក់​ស្តែង​ ទស្សនវិជ្ជា​ នៃ​ក្បាច់គុន​ គឺ​បង្រៀន​ឱ្យ​អ្នក​ចេះ​ក្បាច់គុន​ពិត​ប្រាកដ​ប្រព្រឹត្ត​ខ្លួន​ជា​មនុស្ស​ប្រកប​ដោយ​វិន័យ ​គុណធម៌​ថ្លៃថ្នូរ​ ប្រកប​ដោយ​ថាមពល​ ដើម្បី​ជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​ នៃ​ការ​កសាង​សមត្ថភាព​យោធិន​គ្រប់រូប​ និង​ជា​ខឿន​ការពារ​ជាតិ​មាតុភូមិ​ និង​ប្រជាជន។​

ទិដ្ឋភាពថ្ងៃប្រកួត

ការ​ប្រកួត​នេះ​ដើម្បីធ្វើការ​ដក​បទ​ពិសោធន៍​បច្ចេកទេស​ចលនា​ប្រយុទ្ធ​ធ្វើ​សំយោគ​តាម​បែប​វិទ្យាសាស្រ្ត​ ក្នុង​ការ​វិវត្តន៍​ខ្លួន​តាម​បរិបទ​ នៃ​ការ​រីកចម្រើន​វិស័យ​កីឡា​ប្រកប​ដោយ​កាលានុវត្តន៍ភាព។​ ក្នុង​ឱកាស​នោះ​ដែរ​ ឧត្ដមសេនីយ៍ទោ​ សេង ធារិន ប្រធានកីឡាកងទ័ពយោធភូមិភាគទី៥ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបញ្ចស៊ីឡាត់​កម្ពុជា​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ឯកឧត្ដម​ លោកជំទាវ ​លោក​ឧកញ៉ា ​លោក ​លោកស្រី ដែល​មាន​សមាន​ចិត្ត​ក្នុង​ការ​ចូលរួម​លើកស្ទួយ​វិស័យ​កីឡាក្បាច់គុន​ កងយោធពលខេមរភូមិន្ទ ហើយ​បាន​បរិច្ចាក​ថវិកា​ផ្ទាល់ខ្លួន​កសាង​សាលា​គុន​មួយ​កន្លែង​នៅ​ក្នុង​ទីបញ្ជាការ​កងពល​តូច​ថ្មើរ​ជើង​លេខ៥១​ តាម​លក្ខណៈ​ស្តង់ដារ​លើក​ស្ទួយ​ធនធានមនុស្ស ​ទាំង​កីឡាករ​ ចៅក្រម​ អាជ្ញាកណ្ដាល។​

ទិដ្ឋភាពថ្ងៃប្រកួត

បញ្ជាក់​ដែរ​ថា​ ការប្រកួត​កីឡា​ក្បាច់គុន​មិត្តភាព​នេះ​មាន​សមាសភាព​កីឡាករ​ មក​ពី​សាលា​គុន​កងពលតូច​ថ្មើរ​ជើង​លេខ៥១​ ខេត្ត​បន្ទាយមានជ័យ​ សាលា​គុន​ល្បុក្កតោ​រាជធានី​ភ្នំពេញ​ ខេត្ត​កំពង់ឆ្នាំង​ និង​ខេត្ត​សៀមរាប​ ដែល​ជា​កីឡាករ​ធ្លាប់​បាន​ប្រកួត​ដណ្តើម​មេដាយ​ជូន​ជាតិ​មាតុភូមិ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើកទី៣២​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

ឧត្ដមសេនីយ៍ទោ ​សេង ធារិន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់