• 2024-03-15 04:42:38
  • កីឡា​ផ្សេង​ៗ

មិន​ធម្មតា​កម្មវិធី​ WORLD HEYBALL MASTER GRAND FINAL​ ដែល​ក្រុម​ប៊ីយ៉ា​កម្ពុជា​ចូលរួម​នេះ​មាន​ប្រាក់​រង្វាន់​ជាង​ ៥០​ម៉ឺន​ដុល្លារ​

  • 2024-03-15 04:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ប៊ីយ៉ា​កម្ពុជា​ និង​ប្រតិភូ​ បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​ WORLD HEYBALL MASTER GRAND FINAL​ ហើយ​កាល​ពី​យប់មិញ​ ខណៈ​ប្រាក់​រង្វាន់​អ្នក​ជាប់​លេខ១​ ក្នុង​ការ​ប្រកួត​នេះ​អាច​ទទួល​បាន​ចន្លោះ​ ៥០​ម៉ឺន​ដុល្លារ​ឯណោះ។​

លោក​ ម៉ារ៉ា សុជាតិ​

លោក​ ម៉ារ៉ា សុជាតិ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ីយ៉ា​ និង​ស្នូកឃ័រកម្ពុជា​ បាន​ឲ្យ​ដឹង​កាល​ពី​យប់​មិញ​នេះ​ថា​ WORLD HEYBALL MASTER GRAND FINAL​ ជា​កម្មវិធី​ធំ​ និង​អស្ចារ្យ​មួយ​នៅ​ប្រទេស​ចិន។​ មាន​កីឡាករ​ និង​ជើង​ខ្លាំង​ជុំ​វិញ​ពិភពលោកជា​ច្រើន​នាក់​នឹង​មក​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​ប្រកួត​មួយ​នេះ​ ព្រោះ​តែ​ខាង​អ្នក​រៀបចំ​ដាក់​ប្រាក់​រង្វាន់​ច្រើន​ផង​ដែរ​អ្នក​ជាប់​លេខ១​ អាច​ទទួល​បាន​រហូត​ខ្ទង់​ ៥០​ម៉ឺន​ដុល្លារ​ទៀត​ផង។​

ទិដ្ឋភាពយប់មិញ

ថ្នាក់ដឹកនាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ ទោះ​សហព័ន្ធ​មាន​លទ្ធភាព​តិច​ក្នុង​ការ​បញ្ជូន​ទៅ​ចូលរួម​នេះ​មែន​ ប៉ុន្តែ​សុទ្ធតែ​អ្នក​មាន​ស្នាដៃ​ និង​មាន​សមត្ថភាព​ខ្ពស់។​ លោក​ ម៉ារ៉ា សុជាតិ​ បង្ហាញ​ការ​ជឿជាក់​ថា​កីឡាករ​២រូប​ដែល​ទៅ​នេះ​នឹង​ធ្វើ​បាន​លទ្ធផល​ល្អ​ ដោយ​សារ​តែ​មាន​បទ​ពិសោធ​ច្រើន​លើ​វិញ្ញាសា​ ប៊ីយ៉ា Pool ​នេះ​ហើយ​ធ្លាប់​ប្រកួត​ច្រើន​ដែរ​ពិសេស​នៅ​ប្រទេស​ចិន។​

ទិដ្ឋភាពយប់មិញ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​ប៊ីយ៉ា​ និង​ ស្នូកឃ័រ​កម្ពុជា​ បាន​បញ្ជូន​កីឡាករ​ ២រូប​រួម​មាន​កីឡាករ ម៉ែន សុផានិត មេដាយ​មាស​ស៊ីហ្គេម​ ២០២៣​ និង​កីឡាករ​ ដួង ប៊ុនធឿន។​ កម្មវិធី​ WORLD HEYBALL MASTER GRAND FINAL​ នឹង​ធ្វើ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី១៦​ មីនា​ ដល់​ទី៣​ ខែ​មេសា​ ឆ្នាំ​២០២៤​ នៅ​ប្រទេស​ចិន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់