• 2024-03-11 07:21:34
  • កីឡា​ផ្សេង​ៗ

ស្រឡាញ់​អស់​ពី​ចិត្ត​ប្រធាន​សហព័ន្ធ​តេក្វាន់ដូ ITF​ ទោះ​មិន​សូវ​មាន​ធនធាន​ថវិកា​ ប៉ុន្តែ​សុខចិត្ត​ដើរ​រក​គ្រប់​ច្រកដើម្បី​សិស្ស​បាន​ទៅ​ប្រកួត​នៅ​ឥណ្ឌា​

  • 2024-03-11 07:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​បញ្ជាក់​ថា​ការ​ប្រកួត​ជើងឯក​អាស៊ី​ នៅ​ប្រទេស​ឥណ្ឌា​ក្នុង​អំឡុង​ខែ​សីហា​ខាង​មុខ​នេះ​ត្រូវ​ការ​ប្រាក់​ចំណាយ​ចេញ​ទៅ​ប្រកួត​ខ្ទង់​ជាង​ ២ម៉ឺន​ដុល្លារ​ និង​កំពុង​ដើរ​រក​គ្រប់​ច្រកដើម្បី​ឲ្យ​សិស្ស​បាន​ចេញ​ទៅ។​

ឯកឧត្ដម​ កែវ​ រ៉េមី​

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​អាស៊ី​ នៅ​ខែ​សីហា​ ឆ្នាំ​២០២៤​ ឯ​ប្រទេស​ឥណ្ឌា​ខាង​មុខ​នេះ​ត្រូវ​ចំណាយ​ប្រាក់​ខ្ទង់​ជាង​ ២ម៉ឺន​ដុល្លារ​ដើម្បី​អាច​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ចេញ​ទៅ​បាន។​ យ៉ាងណា​ឯកឧត្ដម​កំពុង​ស្វះស្វែង​ជា​បណ្ដើរៗ​ហើយ​ដើម្បី​ស្វែង​រក​ការ​ឧបត្ថម្ភ​នានា​ក្នុង​ការ​ជួយ​ឲ្យ​បាន​សិស្ស​ចេញ​ទៅ​ប្រកួត។​

ឯកឧត្ដម​ កែវ​ រ៉េមី​ ចូលរួមកម្មវិធីតេស្តកីឡាករជម្រើសជាតិ

ថ្នាក់ដឹកនាំ​ដែល​ចំណាយ​ពេល​ច្រើន​ក្នុង​កីឡា​ និង​ស្រឡាញ់​ ITF​ អស់​ពី​ចិត្ត​ខាង​លើ​នេះ​បញ្ជាក់​ទៀត​ថា​ នៅ​ពេល​នេះ​លោក​​បាន​ទៅ​ជួប​ឧកញ៉ា​ និង​ឯកឧត្ដម​បាន​២រូប​ហើយ​គេ​នឹង​ជួយ​ឧបត្ថម្ភ​ខ្លះៗ​ដែរ។​ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​គ្រប់​នោះ​ទេ​ ដូច្នេះ​ប្រធាន​ខាង​លើ​ថា​នឹង​ខំប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ស្វែង​រក​ថវិកា​ឲ្យ​បាន​បញ្ជូន​សិស្ស​ចេញ​ទៅ​ប្រកួត​បង្ហូត​ទង់ជាតិ​ខ្មែរ​នៅ​ទីនោះ។​

ឯកឧត្ដម​ កែវ​ រ៉េមី​ ចូលរួមកម្មវិធីតេស្តកីឡាករជម្រើសជាតិ

បញ្ជាក់​ដែរ​ថា ​តេក្វាន់ដូ​ ITF​ កម្ពុជា​ ជា​ប្រភេទ​កីឡា​ដែល​មាន​សក្ដានុពល​ និង​មាន​ប្រជាប្រិយភាព​មួយ​នៅ​កម្ពុជា។​ រាល់​ព្រឹត្តិការណ៍​បើក​-បិទ​ធំៗ​គឺ​តែងតែ​មាន​ការ​អញ្ជើញ​ឲ្យ​ចូលរួម​សម្ដែង​ជូន​ថ្នាក់ដឹកនាំ​ និង​មហាជន​ទស្សនា​ជា​មួយ​ភាព​ប៉ិនប្រសព្វ​ និង​ស្ទាត់ជំនាញ​គឺ​មាន​ការ​គាំទ្រ​ខ្លាំង។​ សហព័ន្ធ​មាន​គម្រោង​បញ្ជូន​កីឡាករ​ កីឡា​ការិនី​របស់​ខ្លួន​ទៅ​ប្រកួត​ជើងឯកអាស៊ី​ អំឡុង​ខែ​សីហា​ ឆ្នាំ​២០២៤​ នៅ​ឥណ្ឌា៕​

ឯកឧត្ដម​ កែវ​ រ៉េមី​ ចូលរួមកម្មវិធីតេស្តកីឡាករជម្រើសជាតិ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី