• 2024-02-27 03:14:35
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ប្រគល់​វិញ្ញាបនបត្រ​ជូន​សិស្ស​គុន​ ២៣​រូប​ក្រោយ​បញ្ចប់ហ្វឹកហាត់​

  • 2024-02-27 03:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ កាល​ពី​ថ្ងៃ​ទី២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ បាន​ធ្វើ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិស្ស​គុន​របស់​ខ្លួន​ចំនួន​ ២៣រូប​​ក្រោយ​បញ្ចប់​ការ​ហ្វឹកហាត់​បាន​ត្រឹមត្រូវ។​

ទិដ្ឋភាពធ្វើពិធី

ថ្នាក់​ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ គឺ​តែងតែ​ធ្វើ​សកម្មភាព​ជា​ហូរហែ​ពិសេស​ការ​ផ្សព្វផ្សាយ​ដល់​មហាជន​អំពី​ប្រភេទ​កីឡា​មួយ​នេះ​ និង​គុណ​ប្រយោជន៍​នៃ​ការ​ហ្វឹកហាត់​ជា​ដើម។​ ការ​ប្រគល់​វិញ្ញាបនបត្រ​កាល​ពី​ថ្ងៃ​ទី២៥ កុម្ភៈ​ នេះ​ជា​ការ​បញ្ជាក់​មួយ​ដល់​សិស្សៗ​ដែល​បាន​ប្រឹងប្រែង​ និង​ចំណាយ​ពេល​មក​ហ្វឹកហាត់​រយៈពេល​ច្រើន​ខែ​កន្លង​ទៅ​នេះ។​

ទិដ្ឋភាពធ្វើពិធី

ការ​ប្រគល់​វិញ្ញាបនបត្រ​នេះ​ដែរ​គឺ​ជា​ការ​លើក​ទឹកចិត្ត​ និង​ជា​ការ​ជំរុញ​ឲ្យ​សិស្ស​គុន​ទាំង​អស់​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ដើម្បី​មាន​សុខភាព​ល្អ​រស់នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។​ មួយ​នេះ​វិញ​ទៀត​មិន​ត្រឹម​តែ​មាន​សុខភាព​ល្អ​នោះ​ទេ​ វា​ជួយ​បង្ហាត់​បង្រៀន​ឲ្យ​គ្រប់​គ្នាមាន​ទំនាក់ទំនង​ក្នុង​សង្គម​ ចេះ​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ​ និង​បណ្ដុះ​ឲ្យ​មាន​ស្មារតី​រឹងមាំ​គ្រប់​ស្ថានការណ៍​ជា​ដើម។​

ទិដ្ឋភាពធ្វើពិធី

បញ្ជាក់​ដែរ​ថា​ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិស្ស​គុន​ទាំង​ ២៣​រូប​នេះ​ធ្វើ​ឡើង​នៅ​ទីលាន​ហ្វឹកហាត់​របស់​សហព័ន្ធ​ក្នុង​អគារ​សូហ្វតិន្នីស​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ពិធី​នេះ​ផង​ដែរ​មាន​ការ​ចូលរួម​ពី​លោក​ឧកញ៉ា​ គួច​ ហុងជៀក តំណាង​ប្រធាន​សហព័ន្ធ​ និង​ថ្នាក់​ដឹកនាំ​ជា​ច្រើន​រូប​ទៀត៕​

ទិដ្ឋភាពធ្វើពិធី

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់