- 2024-02-19 07:13:39
- កីឡាផ្សេងៗ
សហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា ចាប់ផ្ដើមដំណើរការអាណត្តិទី១ ឆ្នាំ២០២៤-២០២៨
- 2024-02-19 07:13:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា ចាប់ផ្ដើមដំណើរការអាណត្តិទី១ ឆ្នាំ២០២៤-២០២៨
ចន្លោះមិនឃើញ
សហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា បានធ្វើមហាសន្និបាតអាណត្តិទី១ ឆ្នាំ២០២៤-២០២៨ របស់ខ្លួនជាផ្លូវកាហើយកាលពីម្សិលមិញនេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈដែរឯកឧត្ដម សេង ធារិន ជាប់ជាប្រធានសហព័ន្ធ។
មែនទែនទៅមុនការបង្កើតជាឲ្យមានជាសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជាផ្លូវការ ផ្នែកកីឡាមួយនេះគឺមានសកម្មភាពហ្វឹកហាត់ដល់ប្រទេសឥណ្ឌូណេស៊ី និងបានប្រកួតរកមេដាយជូនជាតិមាតុភូមិកន្លងទៅរួចហើយដែរ។ ដោយមើលឃើញពីសក្ដានុពលនៃកីឡាមួយនេះថ្នាក់ដឹកនាំ NOCC បានជំរុញ និងបង្កើតឲ្យមានជារចនាសម្ព័ន្ធមួយត្រឹមត្រូវតាមគោលការណ៍ច្បាប់កីឡាដូចទៅហ្នឹងសហព័ន្ធកីឡាជាតិដទៃទៀត។
ឯកឧត្ដម សេង ធារិន ដែលជាប់ជាប្រធានសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា បានឲ្យដឹងថា ដើម្បីជំរុញឲ្យកីឡាមួយនេះដំណើរការទៅមុខដោយរលូនគឺមិនអាចខ្វះបានក្នុងការ៖
ទី១ ចូលរួមគាំទ្រ និងការជ្រោមជ្រែងពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ទី២ ការចូលរួមពីសមាជិកប្រតិបត្តិសហព័ន្ធទាំងការចូលរួមទាំងផ្នែកបញ្ញាស្មារតី និងធនធាន។
ទី៣ គោលការណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់សហព័ន្ធដែលនឹងជំរុញឲ្យមន្ត្រីបច្ចេកទេសគ្រូបង្វឹក និងកីឡាករ កីឡាការិនីជំនាញបន្ថែមទៀតដើម្បីធានាបានថាសហព័ន្ធមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំការប្រកួតកម្រិតជាតិ និងអន្តរជាតិនាពេលអនាគត។
ទី៤ មន្ត្រីអាជ្ញាកណ្ដាលចៅក្រមដែលអាចកាត់សេចក្ដីបាន និងដាក់ពិន្ទុបានហើយជាពិសេសកីឡាករ កីឡាការិនីដែលមានឆន្ទៈ មានវិន័យ និងក្រុមសីលធម៌ល្អ និងគុណផលខ្ពស់ដើម្បីយកជ័យជម្នះជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍ការប្រកួតកម្រិតអន្តរជាតិ។
បញ្ជាក់ដែរថា មហាសន្និបាតអាណត្តិទី១ របស់សហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា នេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអូឡាំពិកកម្ពុជា។ សម្រាប់សមាសភាពថ្នាក់ដឹកនាំកំពូលៗរួមមានឯកឧត្ដម សេង ធារិន ប្រធានសហព័ន្ធ ឯកឧត្ដម សឹង្ហ ទុំ អនុប្រធានអចិន្ត្រៃយ៍ លោក អ៊ូ តារា អគ្គលេខាធិការ និងលោក អឿន រស្មី អគ្គហេរញ្ញិក៕