• 2024-02-18 07:53:02
  • កីឡា​ផ្សេង​ៗ

លែង​បារម្ភ​ការ​ប្រកួត​ Games of Future ​ដែល​ក្រុម​កម្ពុជា​ BURN X FLASH​ ចូលរួម​នឹង​មាន​ឡាយ​ជូន​ Fan ​ទស្សនា​

  • 2024-02-18 07:53:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ដ៏​ធំ​ Games of The Future​ 2024 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​រុស្សី​ និង​មាន​ការ​ចូលរួម​ពី​ក្រុម​ខ្លាំង​របស់​កម្ពុជា​ BURN X FLASH​ នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​ជូន​អ្នកគាំទ្រ​នៅ​កម្ពុជា​តាម​រយៈ​ PEAK SPORT។​

លោក​ Lee Xin

ការ​ប្រកួត​ Games of The Future​ 2024 ​ នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ Kazan ប្រទេស​រុស្ស៊ី ​គឺ​ចាប់​ពី​ថ្ងៃទី២១​ ខែ​កុម្ភៈ​ ដល់ថ្ងៃទី៣​ ខែ​មីនា​ ឆ្នាំ ២០២៤។ ការប្រកួត​នេះ​មាន​វិញ្ញាសា​សរុប​ ១៦ វិញ្ញាសា និង​សរុប​ប្រាក់​រង្វាន់​មាន​រហូត​ដល់​ ២៥លានដុល្លារអាមេរិក។ ក្នុង​១៦វិញ្ញាសានេះ​គឺ​កម្ពុជា​មាន​មួយ​ក្រុម​ទៅ​ចូលរួម​ផង​ដែរ​គឺ​ក្រុម​ BURN X FLASH​ ដែល​នឹង​ត្រូវ​ប្រកួត​លើ​វិញ្ញាសា Mobile Legend : Bang Bang។​

តំណាង​ក្រុម​ BURN X FLASH​ គឺ​លោក​ Lee Xin​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​នេះ​ក្រុម​ទាំង​មូល​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ។​ ទាំង​ការ​ហ្វឹកហាត់​ និង​ការ​ស្វែងយល់​អំពី​ការប្រកួត​ក៏​ដូច​ជា​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​មួយ​មិត្ត​រួម​ក្រុម​ជា​បរទេស​គឺ​បាន​ល្អ​ និង​រលូន​រង់ចាំ​តែ​ថ្ងៃ​ចេញ​ទៅ​ប្រកួត​ប៉ុណ្ណោះ។​

លោក​ សេង សុភ័ក្ត្រ

ចំពោះ​ការ​ចុះ​ MOU ​​ជា​មួយ​ខាង​ PEAK SPORT តំណាង​ក្រុម​ BURN X FLASH​ រូប​នេះ​មាន​កិត្តិយស​មែនទែន​ហើយ​នេះ​ក៏​ជា​លើក​ទី​មួយ​ដែល​បាន​ចូលរួម​សហការ​ជា​មួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។​ កីឡាករ​ Lee Xin​ បន្ថែម​ទៀត​ថា​នេះ​ជា​ការ​ល្អ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ឲ្យ​កាន់​តែ​ទូលំទូលាយ​ដល់​មហាជន​ឲ្យ​ស្គាល់​ពី​ E-Sports​ ព្រោះ​វា​មិន​មែន​ត្រឹម​ជា​ហ្គេម​នោះ​ទេ​ ពោល​វា​ក៏​ជា​ប្រភេទ​កីឡា​មួយ​ដែរ។​

ទិដ្ឋភាពម្សិលមិញ

ចំណែក​លោក​ សេង សុភ័ក្ត្រ CEO PEAK SPORT​ មាន​សេចក្ដី​សោមនស្ស​រីករាយ​មែនទែន​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​កីឡា​ E-Sports​ ពិសេស​ការប្រកួត​នៅ​ប្រទេស​រុស្សី​នេះ​ជូន​អ្នក​គាំទ្រ​កម្ពុជា។​ នេះ​ជា​បេសកកម្ម​មួយ​ក្នុង​ការ​ជួយ​ជំរុញ​ក្រុម​កីឡា​ E-Sports​ ឲ្យ​ឈាន​ទៅ​សម្រេច​ក្ដី​ស្រមៃ​ និង​ការ​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​របស់​កម្ពុជា​ឲ្យ​កាន់​តែ​រីកចម្រើន​បន្ថែម​ទៀត​ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ម្សិលមិញ​នេះ​ក្រុម​ BURN X FLASH​ បាន​ធ្វើ​ពិធី​ Sting Valentines BURN X FLASH​ Meet and Greet​ ជា​មួយ​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​ច្រើន​នៅ​ Prime Cineplex (TK)។​ ជា​មួយ​គ្នា​នោះ​ដែរ​ក្រុម​ BURN X FLASH​ ក៏​បាន​ចុះ​ MOU ​ជា​មួយ​ PEAK SPORT​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី