• 2024-02-07 03:30:34
  • កីឡា​ផ្សេង​ៗ

Women Run 10k ​មាន​អ្នក​ចុះឈ្មោះ​រត់​ ២០៤០​នាក់​ហើយ​ និង​កំពុង​រង់ចាំ​មហាជន​ចូលរួម​បន្ត​ទៀត​

  • 2024-02-07 03:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​រត់​ប្រណាំង​បែប​កម្សាន្ត​ និង​ជា​ការ​អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​​ ៨មិនា​ និង​ជាលើក​ទី៣​ នៃ​ព្រឹត្តិការណ៍នេះគិត​មក​ដល់​ពេល​ឥឡូវមាន​អ្នក​ចុះឈ្មោះ​រហូត​ ២០៤០​នាក់​មក​ហើយ​ ប៉ុន្តែ​នៅ​តែ​បន្ត​រង់ចាំ​មហាជន​ក៏​ដូច​ជា​អ្នក​ស្រឡាញ់​ចូលចិត្ត​ចុះ​ឈ្មោះ​បន្ត​ទៀត។​

លោក​ សែម​ ផល្លា​

លោក​ សែម​ ផល្លា​ ប្រធាន​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ Women Run 10k​ បាន​ឲ្យ​ដឹង​ថា​ គិត​តាំង​ពី​ថ្ងៃ​បើក​ចុះឈ្មោះ​ដំបូង​មក​ដល់​ពេល​នេះ​មាន​មហាជន​ចុះឈ្មោះ​រហូត​ដល់​ ២០៤០​នាក់​ហើយ។​ ក្នុង​នោះ​ វិញ្ញាសា​ 10​គីឡូម៉ែត្រ​មាន​អ្នក​ចុះឈ្មោះ​ ៩៨៩នាក់​ និង​វិញ្ញាសា​ ៤​គីឡូម៉ែត្រ​មាន​អ្នក​ចុះឈ្មោះ​ ១០៥១នាក់​ហើយ​នឹង​មាន​ត្រៀម​អ្នក​ចុះឈ្មោះ​បន្ទាប់​ពី​ចូលឆ្នាំ​ចិន​នេះ​ខ្ទង់​ ១០០នាក់​បន្ថែម​ទៀត។​ សម្រាប់​ការ​រំពឹង​ទុក​នៅ​ថ្ងៃ​ព្រឹត្តិការណ៍​មក​ដល់​នោះ​ខាង​កម្មវិធី​ចង់​ឲ្យ​មាន​អ្នក​ចូលរួម​រត់​ខ្ទង់​ ២៥០០នាក់។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ ព្រឹត្តិការណ៍​នេះ​ផ្ដោត​សំខាន់​លើ​ការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​ដែល​ទាំង​នេះ​ជា​អ្វី​ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ក្រុមហ៊ុន ​សុវណ្ណាភូមិឡាយហ្វ៍​ ចង់​បាន​ដូច​គ្នា។​ ដោយ​មាន​ការ​សហការ​គ្នា​រៀបចំ​បាន​ល្អ​ជា​មួយ​ សុវណ្ណាភូមិឡាយហ្វ៍​ ដូច្នេះ​ NOCC​ បន្ត​ការងារ​ និង​រួម​គ្នា​ធ្វើ​ព្រឹត្តិការណ៍​នេះ​ជា​បន្តបន្ទាប់​ទៅ​ទៀត។​ ជា​មួយ​គ្នា​នេះ​ដែរ​ការ​ចូលរួម​របស់​មហាជន​គឺ​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ចំពោះ​សុខភាព​ខ្លួន​ឯង​ ចូលរួម​ជំរុញ​អភិវឌ្ឍន៍​វិស័យ​កីឡា​រត់​ប្រណាំង​បែប​សប្បុរសធម៌​ឲ្យ​កាន់​តែ​ផុលផុស​ និង​ជា​ការ​អបអរសាទរ​ដល់​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ៨​មិនា​ ផង​ដែរ។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

សូម​បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​ Women Run 10k​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃសុក្រ​ ទី៨​ ខែ​មិនា​ ឆ្នាំ​២០២៤​ នៅ​មុខ​វត្តបទុវតី​ រាជធានី​ភ្នំពេញ។​ សម្រាប់​អ្នក​ចង់​ចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​នេះ​អាច​ទំនាក់ទំនង​ទៅ​កាន់​ហ្វេសបុកផេក​ Cambodia Events Organizer ឬ​តាម​រយៈ​លេខទូរសព្ទ​ 015 213 525៕​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់