- 2024-01-31 08:54:01
- កីឡាផ្សេងៗ
អាលីកា ដាវុធ៖ មុនរត់មិនគិតថាព្រឹត្តិការណ៍ Ultra Trail Angkor សប្បាយបែបនេះទេ បើទេសភាពវិញមិនបាច់និយាយ
- 2024-01-31 08:54:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាលីកា ដាវុធ៖ មុនរត់មិនគិតថាព្រឹត្តិការណ៍ Ultra Trail Angkor សប្បាយបែបនេះទេ បើទេសភាពវិញមិនបាច់និយាយ
ចន្លោះមិនឃើញ
យុវតី អាលីកា ដាវុធ ថាមុនពេលចូលរួម Ultra Trail Angkor 2024 នេះគិតថាមិនសប្បាយរីករាយនោះទេ ប៉ុន្តែនៅពេលបានរត់ជាក់ស្ដែងគឺសប្បាយមែនទែន ខណៈទេសភាពវិញស្រស់ស្អាតមិនចាញ់ក្រៅប្រទេសឡើយ។
អាលីកា ដាវុធ បានឲ្យដឹងថា នេះជាលើកទី១ ហើយដែលបានចូលរួមក្នុង Ultra Trail Angkor 2024 ព្រោះកន្លងទៅចូលចិត្តតែកីឡាណាដែលលេងទៅមានភាពសប្បាយរីករាយ។ ប៉ុន្តែការរត់ពិសេសនៅ Ultra Trail Angkor 2024 នេះបង្កភាពសប្បាយរីករាយជាខ្លាំង ហើយនឹងចូលរួមរត់កម្សាន្តលេងនៅកម្មវិធីប្រកួតក្រោយៗទៀត។
យុវតីមកពីសាលាបារាំងខាងលើនេះបន្ថែមទៀតថា ព្រឹត្តិការណ៍នេះគឺពិតជាអស្ចារ្យផ្លូវរត់មានទេសភាពស្អាតមិនចាញ់បណ្ដាប្រទេសផ្សេងៗនោះឡើយ។ មួយវិញទៀតមិននឹកស្មានថាមានអ្នកចូលរួមច្រើនបែបនេះដែរគឺរឹតតែធ្វើឲ្យគ្រប់គ្នាបង្កើតភាពសប្បាយខ្លាំងមែនទែន។ អ្នកដែលមិនធ្លាប់ចូលរួមគួរចូលរួមសាកល្បង ព្រោះវាមានអ្វីដែលគ្រប់គ្នាគិតមិនដល់។ ក្នុងនាមជាអ្នកចាប់ផ្ដើមចូលចិត្តការរត់ប្រណាំងយល់ឃើញថាប្រព័ន្ធផ្សព្វផ្សាយ Social Media គឺមានសារសំខាន់ចំពោះការពង្រីកនៅព័ត៌មានអំពីព្រឹត្តិការណ៍ឲ្យកាន់តែមានអ្នកស្គាល់បានច្រើនថែមទៀត។
បញ្ជាក់ដែរថា ការប្រកួត Ultra Trail Angkor 2024 លើកទី៧ បានបញ្ចប់ទៅហើយកាលល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅមុខទីលានជល់ដំរី ក្នុងខេត្តសៀមរាប។ កីឡាករ កីឡាការិនីចូលរួមសរុបខ្ទង់ ១៥០០នាក់មកពី ៥១ ប្រទេស៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB