• 2024-01-30 05:15:19
  • កីឡា​ផ្សេង​ៗ

សហព័ន្ធទូកក្ដោងកម្ពុជា៖ រកឃើញជើងខ្លាំងប្រចាំវិញ្ញាសាទាំង៥ ការប្រកួតជើងឯកថ្នាក់ជាតិ

  • 2024-01-30 05:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានបិទបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ និងរកឃើញជើងខ្លាំងវ័យក្មេងទាំង៥វិញ្ញាសាហើយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្ដោង ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការប្រកួតនេះគឺសហព័ន្ធរៀបចំលើ ៥វិញ្ញាសាហើយខាងក្រោមនេះជាលទ្ធផលចំណាត់ថ្នាក់កីឡាករ កីឡាការិនីដែលជាប់។

ទិដ្ឋភាពប្រកួត​

១. វិញ្ញាសា Windsurfing Open

  • លេខ១ កីឡាករ ម៉ែន ចាន់ណារ៉ុង

  • លេខ២ កីឡាករ ម៉ុញ ផាន់ណៈ

  • លេខ៣ កីឡាករ គង់ សំរេច

២. វិញ្ញាសា WindFoil IQ:Foil Open

  • លេខ១ កីឡាករ កែវ ភានុន

  • លេខ២ កីឡាករ កែវ ភារុណ

  • លេខ៣ កីឡាករ សែម ប្រុសពៅ

៣. វិញ្ញាសា ILCA Open

  • លេខ១ គឺបានទៅលើកីឡាករ ញ៉ូវ ចាន់

  • លេខ២ គឺបានទៅលើកីឡាករ ឡុច ដារ៉ុង

  • លេខ៣ គឺបានទៅលើកីឡាការិនី ចាន់ សុខវាសនា

៤. វិញ្ញាសា Byte Boat Open

  • លេខ១ កីឡាករ ញិប ផាន់ណា

  • លេខ ២ កីឡាករ ថា ប៊ុនថេង

៥. វិញ្ញាសា Optimist Open

  • លេខ១ កីឡាករ បូ សំអុី

  • លេខ២ កីឡាករ ទិត សុវណ្ណា

  • លេខ៣ លើកីឡាករ ធឿន ដាវីត

ទិដ្ឋភាពប្រកួត​

ឯកឧត្តម ថោង រដ្ឋសក្តិ អនុប្រធានអចិន្ត្រៃយ៍ នៃសហព័ន្ធបានអបអរសាទរដល់ក្រុមកីឡាករ កីឡាការិនី ដែលបានទទួលជយលាភីពីការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ហើយសម្រាប់អ្នកដែលមិនទទួលបានជយលាភីនៅក្នុងថ្ងៃនេះត្រូវខិតខំប្រឹងប្រែងបន្ថែម ដើម្បីទទួលបានជយលាភីនៅការប្រកួតនាពេលខាងមុខផ្សេងៗទៀត។ សម្រាប់អ្នកទទួលបានជយលាភីនៅក្នុងថ្ងៃនេះត្រូវចងចាំថាជើងឯកដ៏អស្ចារ្យម្នាក់ ត្រូវរក្សាគុណផលកីឡារបស់ខ្លួនប្រកបដោយវិន័យ និងការស្មោះត្រង់ចំពោះជំនាញ និងទេពកោសល្យ។

ពិធីបំពាក់មេដាយ

ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នេះគឺមានកីឡាករ កីឡាការិនីចូលរួមសរុប ៣០នាក់។ ក្នុងពិធីបិទបញ្ចប់ការប្រកួតនេះគឺមានការអញ្ជើញចូលរួមពីឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានការចូលរួមពីសំណាក់ លោក គឹម សាវុធ មេបញ្ជាការរងនៃបញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ និង លោក David Richard Dobson តំណាងតំបន់អភិវឌ្ឍន៍ Bay of Lights នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

ពិធីបំពាក់មេដាយ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម