• 2024-01-16 09:53:38
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​បាញ់កាំភ្លើង៖កីឡាករ​ត្រូវ​ពង្រឹង​សមត្ថភាព​ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​

  • 2024-01-16 09:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតកីឡាបាញ់កាំភ្លើងពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ បន្ទាប់​ពី​ដំណើរ​ការ​រយៈពេល​ ១ថ្ងៃ​នៅ​ឯខេត្ត​មណ្ឌលគីរី​ ដោយ​មាន​កីឡាករ​ចូលរួម​សរុប​ ២៧នាក់​ចែក​ចេញ​ជា​ ៤វិញ្ញាសា។​

រូបភាពផ្ដល់ជូន

អគ្គលេខាធិការសហព័ន្ធកីឡាបាញ់កាំភ្លើង ​ឯកឧត្តម ស៊ិន សូផានណាក់ ​បាន​ឲ្យ​ដឹង​ថា​ការ​ប្រកួត​កីឡា​បាញ់​កាំភ្លើង​ពាន​រង្វាន់​ CSF IPSC Challenge Series ឆ្នាំ២០២៤ មាន​កីឡាករ​ចូលរួម​សរុប​ ២៧នាក់​ ចែក​ចេញ​ជា​ ៤វិញ្ញាសា។​ បន្ទាប់​ពី​ការ​ប្រកួត​នេះ​សហព័ន្ធ​គ្រោង​នឹង​រៀបចំ​ការ​ប្រកួត​ថ្នាក់​ជាតិ​ ដើម្បី​ស្វែងរក​កីឡាករ​ឆ្នើម​ចូល​ក្រុម​ជម្រើសជាតិ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ និង​បច្ចេកទេស​ឲ្យ​កាន់​តែ​ប្រសើរ​។ ជា​ពិសេស​សហព័ន្ធ​មាន​ផែនការ​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​ក្រៅ​ប្រទេស ​និង​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ ដូច​ជា​ក្នុង​តំបន់​អាស៊ាន​ អាស៊ី ​និង​លើ​វិញ្ញាសា​កីឡា​អូឡាំពិក​ជា​ដើម។​

ទិដ្ឋភាពការប្រកួត

ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង បាន​ឲ្យ​ដឹង​ថា​ដើម្បីជោគជ័យការប្រកួតធំៗបាន ឯកឧត្ដម​ប្រធាន​ស្នើ​ឲ្យ​កីឡាករ គ្រូបង្វឹក បង្កើនយកចិត្តទុកដាក់លើការបណ្តុះបណ្តាល នៅលើទីលានប្រកួតជាក់ស្តែង ទាំងទ្រឹស្តី បច្ចេកទេស និងបទពិសោធន៍ប្រកួតដល់កីឡាករថ្មីៗ ដែលទើបប្រកួតរួច។

ទិដ្ឋភាពការប្រកួត

គួរបញ្ជាក់ថា សម្រាប់លទ្ធផលបច្ចេកទេសការប្រកួតលើ៤វិញ្ញាសាវិញ វិញ្ញាសា OPEN លេខ១ កីឡាករ KUCH , លេខ២ RITH និងលេខ៣ កីឡាករ SOK PUTHYVUTH។ វិញ្ញាសា PRODUCTION OPTICS លេខ១ MONI, លេខ២ YOUTH និងលេខ៣ VANNMA។ វិញ្ញាសា STANDARD លេខ១ NIKOSON លេខ២ ISHIKAWA និងលេខ៣ RICHIE ការប្រកួតពានរង្វាន់នេះ ទទួលបានឧបត្តម្ភពីក្រុម Hanuman និងបូរី Up Town ៕

ទិដ្ឋភាពបំពាក់មេដាយ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់